Connect with us

ព័ត៌មានជាតិ

ក្តៅៗ!! ប្រកាស​បិទ​ផ្សារ​អ៊ីអន១ ក្រោយ​រកឃើញ​ស្ត្រី​ម្នាក់​ផ្ទុះ​កូវីដ១៩

បានផុស

នៅ

​ក្រសួង​សុខាភិបាល បាន​ប្រកាស​បិទ​ផ្សារ​អ៊ីអន១ ជាបណ្ដោះអាសន្នសិន ក្រោយ​ពេល​រកឃើញ​ស្ត្រី ម្នាក់​ផ្ទុះមេរោគ​កូវីដ១៩ នៅក្នុង​ផ្សារ​ទំនើប​អ៊ីអន១​ ដែល​ស្ត្រី​រូប​នោះ​បាន​ចូលទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់កាល​ពីថ្ងៃ​សៅរ៍ទី​២១ ខែវិច្ឆិកា​ សប្តាហ៍មុន​។

​លោកស្រី យក់ សម្បត្តិ បាន​អះអាងថា ស្ត្រី​ខ្មែរ​រូបនេះ ត្រូវបាន​ធ្វើតេស្ត​ឃើញថា មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​រូបគាត់​ចេញ​រោគសញ្ញា​សង្ស័យ ហើយ​ភ្លាមៗ​នេះ​ក្រសួងសុខាភិបាល ក៏បាន និង​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​គាត់​នៅក្នុង​ផ្សារ​អ៊ីអន​១ ដើម្បី​យក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។

លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា ការសម្រេច​បិទ​ផ្សារ​អ៊ីអន​១ រយៈពេល​ប៉ុន្មាន​ថ្ងៃ​សិន ដើម្បី​តាមដាន​រក​អ្នក​ពាក់ព័ន្ធ​មក​ធ្វើតេស្ត និង​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​១៩ បន្តទៀត​។​

​ស្ត្រី​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​ខាងលើនេះ រស់នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោកស្រី យក់ សម្បត្តិ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០៨​នាក់ (​ស្រី្ត ៦៣​នាក់ និង​បុរស ២៤៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ០៩​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម