ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន អំពាវនាវកុំឱ្យកុមារតូចៗចេញក្រៅផ្ទះ ក្រោយបិទផ្សារអីុអន(Aeon)
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវកុំឱ្យកុមារតូចៗចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអីុអន១ និងឡើងចុះខេត្តសៀមរាប។ នេះបើយោងតាមសារសម្តេចតាមរយៈបណ្តាញសង្គម Telegram មុននេះ។
សម្ដេចតេជោ បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនៗចៅចេញក្រៅ កន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការចម្លងកូវីដ១៩។
“ប្រាប់កូនៗយើងទាំងអស់កុំឱ្យចេញទៅណា ក្នុងទីក្រុងភ្នំពេញមានបញ្ហាធំ ទាក់ទងនឹងផ្សារអុីអន ហើយនឹងក្រសួងមហាផ្ទៃ ដែលមានអ្នកឆ្លងតពីសៀមរាបនេះ ចូលទៅដល់ភ្នំពេញ មិនដឹងទៅដល់ណាខ្លះ អញ្ចឹងចាប់កូនចៅឱ្យនៅក្នុងផ្ទះទាំងអស់ស្តាប់ឱ្យបាន ហើយធ្វើឱ្យបានលឿនបំផុត”។ សម្តេចបន្ថែម។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។
ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ