Connect with us

ព័ត៌មានជាតិ

ក្រសួង​ឱ្យក្រុម​​គ្រូពេទ្យ​ធ្វើ​ការ ងារ​​​ទាំងយប់​ ដើម្បី​ប្រមូល​អ្នក​ពាក់ព័ន្ធនឹងស្រ្តី​ឆ្លងកូវីដ-១៩

បានផុស

នៅ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជូនគ្រូពេទ្យចេញធ្វើការទាំងយប់ ដើម្បីស្វែងរក អ្នកពាក់ព័ន្ធជាមួយ ស្ត្រីអ្នកជំងឺកូវីដនេះ ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ថ្ងៃ​ទៅ ៥ថ្ងៃដែរ ។

លោកជំទាវ យក់ សម្បត្តិ បន្ថែមថា «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយា ឯកឧត្តម ឆែម សាវុធ មានរោគសញ្ញា តាំងពី ១០ថ្ងៃមុន។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប ។ គាត់ឥឡូវនេះ នៅភ្នំពេញ។ ព្រឹកមិញ គាត់ឡើងជណ្តើរ ៣កាំក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺឥឡូវនេះ ឃើញថា វិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័រ បញ្ជាក់ថា វិជ្ជមាន។ អ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយឯកឧត្តម ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ។ អីចឹង ខ្ញុំសូមជូន ព័ត៌មាន ទៅក្រុមយើង បើសិននរណាមានការពាក់ព័ន្ធសុំឲ្យ ជួយជូនដំណឹងមកថែមទៀត ដើម្បីយើងបញ្ជូនក្រុមពេទ្យ ឲ្យចេញធ្វើការទាំងយប់។ ខ្ញុំក៏បានបញ្ជូនសារនេះ បញ្ជូនសារនេះទៅមន្ទីរសុខាភិបាល នៅខេត្តសៀមរាប ដើម្បី ឲ្យចេញធ្វើការទាំងយប់ដែរ សម្រាប់ ចេញធ្វើការទាំងយប់ដែរ ពីព្រោះគាត់បានចេញទៅនៅខេត្តសៀមរាប ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ ។ នៅថ្ងៃនេះ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីដែរ »។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថា ក្រសួងសុខាភិបាល កំពុងស្នើសុំ គោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានឯកឧត្តម ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមាន ថ្នាក់ដឹកនាំច្រើនណាស់។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំ យើងនឹងសុំ អនុញ្ញាតធ្វើតេស្ត ហើយនឹងសុំ ឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មក នឹងសួរ ថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹង ពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹង បន្តស្រាវជ្រាវ ។

ជាគោលការណ៍ចំពោះមុខនេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបិទផ្សារទំនើបអ៊ីអន១ នៅភ្នំពេញ ដោយសារតែស្ត្រីខ្មែរ ដែលទើបរកឃើញជំងឺកូវីដ១៩នេះ បានដើរផ្សារនោះ មុនពេលពិនិត្យរកឃើញកើតជំងឺកូវីដ១៩ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ចូល​ឆ្នាំ​ថ្មី អតិថិជន ក្រុមហ៊ុនវឌ្ឍនៈ ឈ្នះ​រង្វាន់​ជាច្រើន​! ឈ្នះ​លុយ ឈ្នះ​មាស ឡាន ម៉ូតូ និង​ឈ្នះ​រង្វាន់​ធំៗ​ផ្សេងទៀត

សន្តិសុខសង្គម៣ ម៉ោង មុន

ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធានរដ្ឋឡាវ និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម