Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៩នេះ អ្នក​ពុល​ស្រា​នៅ​ខេត្តកំពង់ឆ្នាំង​ កើន​ឡើង​ដល់​៦៦នាក់​ ស្លាប់២នាក់​

បានផុស

នៅ

​គិត​ត្រឹម​ម៉ោង ៨និង៣០នាទី​ព្រឹក​ ថ្ងៃទី២៩ ខែវិច្ឆិកា​នេះ ​អ្នក​ពុល​ស្រា​បាន​កើត​ឡើង ៦៦នាក់​ក្នុង​នោះ កំពុង​ព្យាបាល​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ចំនួន៦២នាក់ និង​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​២​នាក់ និង​ស្លាប់​នៅក្នុង​មូលដ្ឋាន​២​នាក់​ផង​ដែរ នេះ​បើ​យោង​តាម​របាយការណ៍​របស់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​តាម​ប្រភពព័ត៌មាន​ពី​គ្រូពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ អ្នក​ពុល​ស្រា​ចំនួន១៥នាក់​ទៀត​កំពុង​បញ្ជូន​មកពី​ស្រុក​ទឹកផុស នៅ​ព្រឹក​នេះ ដែល​អាច និង កើនឡើង​ថ្មី​បន្ថែម​ទៀត​ក្នុងថ្ងៃនេះ៕
ដោយ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម