Connect with us

ព័ត៌មានជាតិ

Breaking News ៖ សម្តេចតេជោ សម្រេច​ឲ្យ​បិទ​សណ្ឋាគារ​ភ្នំពេញ​២ថ្ងៃ ដោយ​សារ​លោក ឆែម សាវុធ បានទៅហាត់​ប្រាណ​និង​ហែល​ទឹក​នៅ​ទី​នោះ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ បាន​សម្រេច​បិទ​សណ្ឋាគារ​ភ្នំពេញ​២ថ្ងៃ ដោយ​មូល​ហេតុ​លោក ឆែម សាវុធ បាន​ទៅ​ហាត់​ប្រាណ​និង​ហែល​ទឹក​នៅទីនោះ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៉ុនហេង បាន​ឲ្យ​ដឹងថា តាម​គោល​ការ​ណ៍​ឯកភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន​សម្រេច​បិទ​សណ្ឋាគារ​ភ្នំពេញ​២ថ្ងៃ ដោយសារតែ លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ បាន​ទៅ​ហាត់ប្រាណ និង​ហែល​ទឹក​នៅ​ទីនោះ កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០។

ការ​សម្រេច​បិទ​សណ្ឋាគារ​នេះ គឺ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​ទីនោះ​ទាំង​ផ្ទាល់ និង​ប្រយោល ក៏ដូចជា​ដើម្បី​ទប់ស្កាត់​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩។

ក្នុង​នោះផងដែរ ក្រសួង​សុខាភិបាល​សម្រេច ចំនួន​នៃ​ការ​ធ្វើ​ចត្តឡីស័ក​រក​វីរុស​កូ​វីដ​១៩ ចំនួន​៣​លើក លើ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ក្រុមគ្រួសារ អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ ដោយ​លើក​ទី១គឺធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០, លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅតាម​ទីតាំង​ដែល​បានកំណត់ ទាំង​ក្នុង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល មិនបាន​ធ្វើតេស្ត​នៅ​ថ្ងៃ​កំណត់​របស់​ក្រសួង​, នោះ​ក្រសួង​នឹង​កំណត់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បានធ្វើ​តេស្ត​៕

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ក្រុម​គ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ សូម​អញ្ជើញ​មក​ធ្វើតេស្តរ​កកូ​វីដ​១៩ នៅ​ផ្សារ​ទំនើប​អ៊ីអន​១ សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា ហើយ​សម្រាប់​មន្ត្រី​រាជការ គឺ​ត្រូវ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម