Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ​៖ ​ក្រសួង​អប់រំ នៅតែ​ដំណើរការ​ប្រឡង​ឌី​ប្លូ​ម​នៅ​ថ្ងៃស្អែក​ជាធម្មតា​

បានផុស

នៅ

​ភ្នំពេញ​ ៖​ លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​ថា បើ​ទោះបី​ជាមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ស្រុក​មួយចំនួន​ទៅលើ​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​ក៏ដោយ​ក៏​ក្រសួង​នៅតែ​បន្ត​ដំណើរការ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ​ឬ ​ឌី​ប្លូ​ម​នៅ​ថ្ងៃទី​៣០​ វិច្ឆិកា​ស្អែក​នេះ​ ដដែល​ដោយ​មិនមាន​ការលើក​ពេល​នោះទេ​។

ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ​បេក្ខជន​ឌី​ប្លូ​ម​បាន​ទៅ​មើល​ឈ្មោះ​បន្ទប់​ប្រឡង​និង​លេខ​តុ​សម្រាប់​ចូលរួម​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៣០​វិច្ឆិកា​និង​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០២០​នៅ​តាម​សាលា​រៀងៗ​ខ្លួន​។

លោក​បាន​បន្ត​ថា ​សម្រាប់​ការប្រឡង​នៅ​ឆ្នាំនេះ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ទាំងអស់គ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​លោក​សូម​អំពាវនាវ​ដល់​បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បានរៀបចំ​ដំណើរការ​ប្រឡង​ឌី​ប្លូ​ម​សូម​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ឱ្យ​ខ្ជាប់ខ្ជួន​បំផុត​។

លោក​បាន​បន្តទៀតថា​ យ៉ាងណាក៏ដោយ​ប្រឡង​ឆ្នាំនេះ​ក្រសួង​នៅតែ​បន្ត​ប្រគល់​សិទ្ធិ​អំណា​ច និង​ការទទួលខុសត្រូវ​ទាំង ស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​និង​ឯកជន​នីមួយៗ​រៀបចំ​ដំណើរ​ការប្រឡង ដោយ​ខ្លួនឯង ​ពោល​គឺ​ចាប់តាំងពី​ការរៀបចំ​ប្រធាន​វិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​និង​ការប្រកាស​លទ្ធផល​ប្រឡង​ជាដើម​។

សម្រាប់​ការប្រឡង​ឌី​ប្លូ​ម​មាន​១១​មុខវិជ្ជា ​ដែល​នៅ​ថ្ងៃទី​១​ត្រូវ​នឹង​ថ្ងៃទី​៣០​វិច្ឆិកា​ប្រឡង​ចំនួន​៦​មុខវិជ្ជា​រួមមាន​តែងសេចក្ដី .​គីមីវិទ្យា .​ផែនដី​និង​បរិស្ថានវិទ្យា ប្រឡង​ពេលព្រឹក​និង​រូបវិទ្យា .​ភូមិវិទ្យា​និង សីលធម៌​-​ពលរដ្ឋ​ប្រឡង​នៅពេល​រសៀល​។

ចំណែក​នៅ​ថ្ងៃទី​០១​ធ្នូ​មាន​ប្រឡង​ចំនួន​៥​មុខវិជ្ជា​រួមមាន​គណិតវិទ្យា​និង​ការសរសេរ​តាម​អាន​ប្រឡង​នៅពេល​ព្រឹក​និង ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ប្រឡង​នៅពេល​រសៀល​។

ចំពោះ​របប​ពិន្ទុ​ដែល​បេក្ខជន​ទទួល​បានជា​អតិបរមា​មាន​ចំនួន​៤៤៥​ពិន្ទុ​និង​របប​ពិន្ទុ​ប្រចាំឆ្នាំ​១០០​ពិន្ទុសរុប​ពិន្ទុ​ទាំងអស់​៥៤៥​ពិន្ទុ​។ ​ប៉ុន្តែ​ដោយសារ​ភាសាបរទេស​ជា​វិញ្ញាសា​ស្ម័គ្រ​។ ដូចនេះ​ពិន្ទុ​ប្រលង​ជាប់​គឺ​៥៤៥​ដក​២៥ រួច​ចែក​នឹង​២​ស្មើនឹង​២៦០​ពិន្ទុ​សំរាប់​បេក្ខជន​ចំណេះ​ទូទៅ​និង​បំពេញ​វិជ្ជា។​ ចំពោះ​បេក្ខជន​ស្វ័យរិន​ពិន្ទុ​ជាប់​៤៤៥​ដក​២៥​ចែក​នឹង​២​ស្មើនឹង​២១០​ពិន្ទុ​។

គួរ​បញ្ជាក់​ថា ​ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣០​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​ ដោយមាន​បេក្ខជន​សរុប​ចំនួន​១៥៨៧១៧​នាក់​ស្រី​៨៥១៣១​នាក់​និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧២៩​ចែកជា​៧១៤១​បន្ទប់​មានការ​ថយចុះ​ខណៈ​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១៨៥១៨៣​នាក់​ក្នុងនោះ​ស្រី​៩៧៥៩៤​នាក់​មាន​១៦៨៤​មណ្ឌល​ចែកជា​៧៤០៧​បន្ទប់​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម