Connect with us

ព័ត៌មានជាតិ

ចាប់ផ្តើម​យក​សំណាក​រក​មេរោគ​នៃ​ជំងឺ​កូ​វីត​១៩ លើ​មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាច្រើន​នាក់​នៅ​បន្ទាយមានជ័យ

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី ២៩​ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមការងារ​ឆ្លើយតប​បន្ទាន់ RRT នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​នឹង​កំពុង​យក​វត្ថុ​សំណាក​វិភាគ ដើម្បី​បញ្ជូន​ទៅ​មន្ទីរ ពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ដើម្បី​រក​មេរោគ​នៃ​ជំងឺ​កូ​វីត​១៩ លើ​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ជាច្រើន​នាក់ ​នៅ​ខេត្ត​បន្ទាយមានជ័យ។ លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​នេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ សម្របសម្រួល ពី​អ៊ុ រាត្រី អភិ​បាល​ខេត្ត និង​ដោយមាន​ការ​សហការ​ចូល​រួម ពី​លោក លោកស្រី ដែល​បាន​ប៉ះពាល់ ផ្ទាល់ និង​ប្រយោល​នឹង​ឯកឧត្តម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​និង​អ្នកពាក់ព័ន្ធ​បាន​យ៉ាង​រលូន ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​ការ​បង្ការ​ទប់ស្កាត់ កូវីដ​១៩ ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​សាលប្រជុំ​សាលា​បាល​ខេត្តបន្ទាយមានជ័យ មាន​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំង រួម​ទាំង​មន្ត្រី​ពន្ធនាគារ​អនុរក្ស​រាប់​រយ​នាក់​បាន​ទៅ​សុំ​ផ្តល់​សំណាក់​ធ្វើតេស្ត។

លោក​វេជ្ជ​ឡេ ច័ន្ទ​សង្វាត បាន​ប្រកាស​ថា គ្រូពេទ្យ​និង​មន្ត្រី​ជំនាញ​ក្រុម​RRT​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​សុំ​ធ្វើ​តែ​អ្នក​ទាំងឡាយ​ណា​ ដែល​បាន​ប៉ះពាល់​ផ្ទាល់​សិន​ប៉ុណ្ណោះ ពោល​គឺ​ប៉ះពាល់​នឹង​លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង លោកស្នងការ​ស្នងការ​រង លោក​ប្រធាន អនុប្រធាន​ពន្ធនាគារ ពន្ធនាគារ​អនុរក្ស តែប៉ុណ្ណោះ​។ បន្ទាប់ពី​មន្ត្រី​ទាំងអស់​នេះ​ ដែល​ធ្លាប់​ប៉ះពាល់​ផ្ទាល់​នឹង​លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​ទីតាំង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ក្នុងភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេល​ទទួល​ការ​វិល​ត្រឡប់មកវិញ​នូវ​អ្នក​ជាប់ឃុំ​ជាង​១.៦០០​នាក់ ក្រោយ​ទឹកជំនន់​ស្រក។

ក្នុង​ប្រតិបត្តិ​ការ​ទទួល​អ្នកជា​ប់​ឃុំ​វិល​វិញ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ តាំងពី​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រៅពី​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក ដែល​ភរិយា​គាត់​បាន​វិជ្ជមាន​កូ​វីត​១៩ ក៏​មាន​អគ្គនាយករង មន្ត្រី និង​ដោយមាន​ការចូលរួម​លោក ព្រះរាជអាជ្ញា​ ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ លោក លោកស្រី កងកម្លាំង មន្ត្រី​ពន្ធនាគារ​នុ​រក្ស ក្រុមការងារ​ជាច្រើន​រយ​នាក់​នាក់​ទៀត​បាន​ចូលរួម។ ក្នុង​ពេលនេះ​អ្នក​ពាក់ព័ន្ធ​ដែល​ប៉ះ​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជា​បន្តបន្ទាប់​នឹង​មន្ត្រី​ដូច​ខាង​លើ ក៏​សម្រុក​មក​សុំ​ផ្តល់​សំណាក​វិភាគ​ជាមួយ​ក្រុមការងារ​RRT​ ឯ​មន្ត្រី​ដែល​បានផ្តល់​សំណាក​វិភាគ​ហើយ ក៏បាន​ចេញទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ដាច់ដោយឡែក​ពី​គេ ​និង​រង់ចាំ​លទ្ធផល​តេស្ត ថា​តើ​វិជ្ជមាន​ឬ​អវិជ្ជមាន​កូ​វីត​១៩​នៅពេល​ខាងមុខនេះ៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម