Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ ក្រសួងអប់រំចាប់ផ្តើមបើកដំណើរការប្រឡងឌីប្លូមជាផ្លូវការ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានបើកដំណើរការប្រឡងឌីប្លូមជាផ្លូវការហើយ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា និង ថ្ងៃ ទី ០១ ខែធ្នូ ឆ្នាំ២០២០ នៅតាមសាលារៀងៗខ្លួន ជាមួយនឹងវិធានការសុវត្ថិភាពសុខភាព និង​វិធានការ របស់​ក្រសួងសុខាភិបាល។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និង​កីឡា បានមានប្រសាស ន៍ថាប្រឡងឌីប្លូមនៅឆ្នាំ​នេះ​មាន​បេក្ខជន​ចូលរួមប្រឡងសរុប ចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមាន​មណ្ឌលប្រឡង​ចំ​នួន១៧២៩ ចែកជា៧១៤១បន្ទប់មានការថយចុះជាងឆ្នាំមុនខណៈឆ្នាំមុនមាន​បេក្ខជនចូលរួមប្រឡង​ចំ​នួន១៨៥១៨៣នាក់ ក្នុងនោះស្រី៩៧៥៩៤នាក់ មាន១៦៨៤មណ្ឌល​ ចែកជា៧៤០៧បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា សម្រាប់ការប្រឡងនៅឆ្នាំនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ​ត្រូវអនុវត្ត​វិធាន​ការ​សុវត្ថិភាពសុខភាពទាំងអស់គ្នា ដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។

​សូមបញ្ជាក់ថា សម្រាប់ការប្រឡងឌីប្លូម ឆ្នាំនេះ មាន១១មុខវិជ្ជា ដែលនៅថ្ងៃទី១ត្រូវ​នឹងថ្ងៃទី៣០ ខែវិច្ឆិកា​ប្រឡង​ចំនួន​៦មុខវិជ្ជា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដី និងបរិស្ថានវិទ្យា ប្រឡងពេលព្រឹក និងរូបវិទ្យា .ភូមិវិទ្យានិង សីលធម៌-ពលរដ្ឋប្រឡងនៅពេលរសៀល។

ចំណែកនៅថ្ងៃទី០១ ខែធ្នូ មានប្រឡងចំនួន៥មុខវិជ្ជា រួមមានគណិតវិទ្យា និងការសរសេ​រតាមអានប្រឡង​នៅពេលព្រឹក និង  ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ប្រឡងនៅពេលរសៀល។

ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជា​អតិបរមា​មានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំ ឆ្នាំ១០០ពិន្ទុ​សរុប​ពិន្ទុទាំងអស់៥៤៥ពិន្ទុ។ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ដូចនេះពិន្ទុប្រលងជាប់គឺ​៥៤៥ដក២៥នរួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ចំពោះ​បេក្ខជន​ស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៥៥ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

Sokha Hotels

ព័ត៌មានពេញនិយម