វប្បធម៌ ជំនឿ
៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ
ទោះបីជឿឬមិនជឿក៏ដោយ មនុស្សជាច្រើនយល់ថា សុបិនជាប្រផ្នូលប្រាប់ឱ្យដឹងរឿងអ្វីមួយជាមុន ដែលបម្រុងកើតមានឡើងក្នុងជីវិតពិត។
សម្រាប់អ្នកខ្លះ នៅពីក្រោយក្តីសុបិនអំពីផ្លូវភេទ មានអត្ថន័យដ៏ពិសេស។
យោងតាម bustle.com វេបសាយទាយប្រផ្នូលដ៏ល្បីមួយ គឺសុបិនអំពីផ្លូវភេទឬ Sex វាអាចមានន័យថា ម្ចាស់សុបិន កំពុងមិនទាន់បានសម្រេចនូវបំណងប្រាថ្នាចំពោះទំនាក់ទំនងស្នេហា ឬអាចថា គេកំពុងមានសក្តានុពល ឆ្ពោះទៅរកទំនាក់ទំនងស្នេហាប្រាកដប្រជាមួយក្នុងពេលខាងមុខឆាប់ៗ នេះ។
សុបិនអំពីការរួមភេទចែកជាចំនួន ៩ ប្រភេទផ្សេងៗគ្នា៖
១ ឃើញដៃគូរួមភេទនឹងអ្នកផ្សេង
តាមពិតក្តីសុបិន្តនេះ កំពុងបង្ហាញអំពី ចិត្តរារែកនិងគ្មានទំនុកចិត្តក្នុងចំណងទាក់ទងរបស់យើង។ វាអាចមានន័យថា អ្នកមិនមានសុវត្ថិភាពក្នុងទំនាក់ទំនងរបស់អ្នកបច្ចុប្បន្នទេ។
២ ចាប់បង្ខំអ្នកណាម្នាក់រួមភេទ
ក្តីសុបិន្តណាមួយដែលទាក់ទងនឹងការបង្ខំរួមភេទ អាចជានិមិត្តរូបនៃបញ្ហាដែលបម្រុងឬកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ វាមិនមែនជាសុបិនល្អទេ តែជារឿងស្មុគស្មាញមួយប្រុងកើតមានឡើង។
៣ រួមភេទដែលមិនចង់ ឬមិនសមរម្យ
សុបិនតរួមភេទជាមួយបងប្អូន ឬដៃគូណាដែលយើងមិនចង់ មើលទៅដូចជាមិនសមរម្យក្នុងចិត្តយើង វាជាបញ្ហាដ៏មានសម្ពាធខាងផ្លូវចិត្ ក្នុងជីវិតពិត។
៤ ការរួមភេទដែលមិនដំណើរការល្អ
សុបិនតអំពីដំណើរការរួមភេទមិនបានល្អនៅលើគ្រែ ដូចជាបញ្ហាងាប់លិង្គ។ល។ វាមិនបានឆ្លុះបញ្ចាំងថា ជីវិតពិតម្ចាស់សុបិន មានជំងឺខ្សោយឬគ្មានថាមពលsexឡើយ តែអាចថា គាត់កំពុងហត់នឿយរឿងភេទ និងខ្វះទំនុកចិត្តក្នុងជីវិតជាបុរស។
៥ សុបិនពីការរួមភេទជាសាធារណៈ
គ្មានអ្នកណាចង់តាំងពិព័រណ៍ការរួមភេទនោះទេ។ តីសុបិនបែបនេះទាក់ទងនឹងអារម្មណ៍ងាយរងគ្រោះ ការដឹងខ្លួន ព្រួយបារម្ភថាអ្វីដែលគួរឱ្យខ្មាស់អៀនឬអាថ៌កំបាំង អាចនឹងត្រូវបានអ្នកផ្សេងមកលូកដៃ លូកមាត់ វិនិច្ឆ័យហើយវាជាសញ្ញានៃការថប់បារម្ភ។
៦ រួមភេទជាមួយមនុស្សអតីត
ពេលខ្លះមនុស្សអតីតរបស់អ្នកបង្ហាញក្នុងក្តីសុបិន ហើយអ្នកក៏ឆ្ងល់ថាតើវាជាសញ្ញាអ្វីមួយដែរ? អនុស្សាវរីយខ្លះៗនៅក្នុងជីវិតរបស់យើងវិលមកនៅក្នុងសុបិនជាសញ្ញាថាអ្វីមួយទាក់ទិនជាមួយអតីតកាលនោះបម្រុងនិងកើតមានឡើងអាចល្អអាចមិនល្អ។
៧. រួមភេទជាមួយមនុស្សល្បី
ប្រាកដណាស់អ្នកពិតជាចាប់អារម្មណ៍នឹងគេ ទំាងគេមិនដែលស្គាល់យើង ។ ទោះជាយ៉ាងណាក៏ដោយនៅពេលពួកគេបង្ហាញខ្លួនក្នុងក្តីសុបិនរបស់អ្នកជាដៃគូផ្លូវភេទទៀត វាកាន់តែឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អ្នកក្នុងការចង់ក្លាយជាមនុស្សដ៏ពិសេសនិងមានសារៈសំខាន់ម្នាក់ ក្នុងសង្គម។អ្នកគ្រាន់តែចង់ឱ្យគេកត់សម្គាល់ ។
៨- ការរួមភេទដោយហិង្សា
ប្រសិនបើអ្នកត្រូវបានរំលោភនិង វាយដំផ្លូវភេទនៅក្នុងក្តីសុបិន្តវាជាការបង្ហាញថា អ្នកកំពុងស្ថិតនៅក្រោមការគ្រប់គ្រងមួយមិនល្អប្រសើរក្នុងការឈររឹងមាំជាខ្លួនឯងទាល់តែសោះ មិនថាការងារ សង្គម ជំនឿឬគ្រួសារ។
៩ ការរួមភេទដ៏អស្ចារ្យ
វាជាសុបិនដ៏ល្អមួយ ប្រសិនបើអ្នកឃើញខ្លួនឯងមានការរួមភេទដ៏អស្ចារ្យ មិនថាជាមួយអ្នកណាក្តី វាមានបង្ហាញថាក្តីបំណងប្រាថ្នាក្នុងជីវិតពិតនិងដំណើរការបានរលូននៅពេលអនគត៕
គ្រូ ឯម
ចុចអាន៖ ទទឹមគឺជាត្បូងដ៏កម្រលើផែនដីនិងមានឥទ្ធិពលខ្លាំងសូម្បីតែក្នុងសុបិនដែលឃើញត្បូងនេះ
ចុចអាន៖ ការប្រារព្ធពិធីបុណ្យទានក្នុងសុបិនជាប្រផ្នូលល្អពាក់ព័ន្ធការងារ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង