ព័ត៌មានជាតិ
ផ្លូវក៏ធ្វើស្អាត អង្គរសង្ក្រាន្តសៀមរាប អាចរៀបចំជាថ្មី នៅឆ្នាំ២០២២
អង្គរសង្ក្រាន្តអាចរៀបចំឡើងវិញនៅឆ្នាំ ២០២២ នៅពេលស្ថានភាពជំងឺកូវីដធូរស្រាល ហើយពិភពលោកអាចវិលត្រឡប់មករស់នៅក្នុងជីវភាពធម្មតាវិញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពេលបើកការដ្ឋានផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាបព្រឹកនេះថា នៅពេលស្ថានភាពវិបត្តិជំងឺកូវីដអាចគ្រប់គ្រងបាន នៅឆ្នាំ ២០២២ ខេត្តសៀមរាបអាចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាថ្មី ស្របពេលហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធផ្លូវក្នុងខេត្តសៀមរាបត្រូវបានកែលម្អបញ្ចប់ការស្ថាបនាទាំងស្រុង។
ជុំវិញការផ្ទុះជំងឺកូវីដជាប់ពាក់ព័ន្ធមន្រ្តីជាន់ខ្ពស់នៅអគ្គនាយកដ្ឋានពន្ធនាគារ សម្តេចតេជោ ហ៊ុន សែន បានហៅការឆ្លងនេះជាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ សំណាក ៣៣៣១ ត្រូវបានធ្វើតេស្ត និងរកឃើញ ១៤ ករណី មានវិជ្ជមានកូវីដ ១៩ និង ០១ ករណីទៀតកំពុងធ្វើការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ។
សម្ដេចបានលើកឡើងថា ជាលើកដំបូងដែលវាបានឆ្លងចូលក្នុងសហគមន៍ហើយមិនទាន់កំណត់ប្រភពបាន។ សម្ដេចមានការបារម្ភ ហើយទាមទារឲ្យធ្វើប្រតិបត្តិការយ៉ាងលឿនបំផុត ហើយត្រូវការស្រាវជ្រាវអ្នកពាក់ព័ន្ធនានា។ សម្តេចថា ពេលនេះមិនមែនជាពេលត្រូវស្តីបន្ទោសនិងទម្លាក់កំហុសគ្នា ជាពេលវេលាត្រូវសាមគ្គីគ្នា ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺនេះ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ