Connect with us

ព័ត៌មានជាតិ

សំណាក ១០៨៤ ទៀត មិន​ទាន់​បាន​វិភាគ រង់ចាំលទ្ធផលថ្ងៃនេះ

បានផុស

នៅ

នៅព្រឹកនេះ​ក្រសួង​សុខាភិបាលបាន​ចេញ​របាយការណ៍​ថា សំណាក ៣ ៣៣២ ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ គិត​ត្រឹម​ម៉ោង ០១ ៣០ ព្រឹក​ថ្ងៃ ៣០ វិច្ឆិកា ២០២០ បាន​ធ្វើការ​វិភាគ ២ ២៤៨ សំណាក ជា​លទ្ធផល ១៤ នាក់​ វិជ្ជមាន និង ២ ២៣៤ នាក់​ទៀត អវិជ្ជមាន។

ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់​ថា នៅ​សល់ ១០៨៤ នាក់ ទៀត មិនទាន់ធ្វើការវិភាគ ហើយ​លទ្ធផល​អាច​ដឹង​នៅ​ថ្ងៃ​នេះ។

ក្នុង​វិធានការ​បន្ទាន់ ក្រសួង​សុខាភិបាល​អំពាវនាវដល់​ពលរដ្ឋ​ និង​អ្នកពាក់ព័ន្ធ​​​ព្រឹត្តិការណ៍​ថ្ងៃ ២៨ វិច្ឆិកា សូម​មកធ្វើ​តេស្ត​នៅ​ទីតាំង​ដែល​បាន​រៀបចំ ដើម្បីសុវត្ថិភាព​ខ្លួន​ឯង គ្រួសារ សហគមន៍ មិន​ឲ្យ​មានការ​ចម្លង​គ្នា​ទ្រង់ទ្រាយធំ។

ក្រសួង​បាន​រៀបចំ​​កន្លែង​ធ្វើ​តេស្ត​មាន​៖ បរិវេណផ្សារអេអន ១ បរិវេណក្រសួង​មហាផ្ទៃ បរិវេណ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត និង​នៅ​ពន្ធនាគារ​ព្រៃស។

ការ​ធ្វើ​តេស្ត​បាន​រៀបចំ​តាមថ្ងៃ​ដូច​តទៅ៖

  • តេស្ត​លើកទី​មួយ​នៅ​ថ្ងៃ ២៩ និង​បន្ត​ដល់​ថ្ងៃ ៣០ ខែ​វិច្ឆិកា ២០២០
  • តេស្ត​លើក​ទី​ពីរ​នៅ​ថ្ងៃ ០៨ ខែ​ធ្នូ ឆ្នាំ​២០២០
  • តេស្តលើកទី​បី​នៅថ្ងៃ ១២ ខែ​ធ្នូ ឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម