Connect with us

ព័ត៌មានជាតិ

ឃុំខ្លួន​អ្នកម៉ៅការ​សាងសង់​កា​រ៉ា​ស់​សាំង​ ឆបោក​ប្រាក់​២៤​ម៉ឺ​ន​ដុល្លារ

បានផុស

នៅ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ៣០​វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ជា​អ្នកម៉ៅការ​សាងសង់​ការ៉ាស់​សាំង​ ពី​បទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ ដែល​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​និង​បទល្មើស​ចេញ​សែក​អត់​លុយ ២៤​​ម៉ឺ​ន​​ដុល្លារ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១០​កញ្ញា ឆ្នាំ​២០២០ ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ឈ្មោះ ឌៀប វង់​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​លំនៅឋាន​លេខ ៧ ផ្លូវ​លេខ​៨ បុរី​ប៉េង​ហួរ​បឹង​ស្នោរ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ តាម​ដីកា​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ឈ្មោះ ឡុង វណ្ណា បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ឈ្មោះ ឌៀប វង់​ឌី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៉ី។​

ពាក់ព័ន្ធ​ករណី​នេះ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០​កញ្ញា ឆ្នាំ​២០២០ ឈ្មោះ ឌៀប វង់​ឌី បាន​ទំនាក់ទំនង​អ្នកមាន​ប្រាក់​ក្រាស់ក្រែល​ម្នាក់ ​ដើម្បី​សាងសង់​កា​រ៉ា​ស់​សាំង​ ដែល​មាន​តម្លៃ​រហូតដល់​២៤​ម៉ឺ​ន​​ដុល្លារ។

លុះ​ពេល​បាន​សាច់​លុយ​ទាំង​ដុំ​រួចហើយ ឈ្មោះ​ឌៀប វង់​ឌី មិនបាន​សាងសង់​កា​រ៉ា​ស់​សាំង​ឲ្យ​ម្ចាស់​លុយ​ទេ គឺ​គេ​បង្វិល​ទៅ​កម្សាន្ត​លេង​នៅ​កា​ស៊ី​ណូ​​រហូតដល់​អស់​លុយ។ ដោយ​បាត់​យូរ​ពេក ​មិន​ឃើញ​បាន​លទ្ធផល ម្ចាស់​ក៏បាន​ទាមទារ​យក​ប្រាក់​វិញ ពេលនោះ​ឈ្មោះ ឌៀប វង់​ឌី បាន​ចេញ​សែក​ចំនួន​៤​សន្លឹក​មាន​លុយ​ចំនួន​២៤​​ម៉ឺ​ន​​ដុល្លារ​ឲ្យ​ម្ចាស់​ប្រាក់​វិញ ប៉ុន្តែ​ពេល​ទៅ​បើក​លុយ ធនាគារ​បញ្ជាក់​ថា សែក​ស្អុយ អត់​មាន​លុយ​ទេ ទើប​ម្ចាស់​ប្រាក់​ឆេះដុំ ក្ដៅក្រហាយ​ក៏​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​តែម្ដង៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ថ្នាំញៀន​ប្រភេទ (WY)​ ២០០០០​គ្រាប់ ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ នៅ​ខេត្ត​ស្ទឹងត្រែង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម