Connect with us

ព័ត៌មានជាតិ

កងកម្លាំង​ខេត្ត​ត្បូងឃ្មុំ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រូចឆ្មារ​

បានផុស

នៅ

លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត តំណាង​ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ក្រួច​ឆ្មារ ដែល​បាន​រុះរើ​និង​កម្ទេច​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ចាប់​ឃាត់​បាន​ជនល្មើស​នៅ​នឹងកន្លែង​ ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ប្រតិបត្តិការ​នោះ មានការ​ចូលរួម​ពី​សំណាក់ ប្រធាន​មន្ទីរ​កសិកម្ម អភិបាលស្រុក​ត្បូងឃ្មុំ អភិបាលរង​ស្រុក​ក្រូចឆ្មារ កម្លាំង​ស្នងការ​ខេត្ត អធិការ​ស្រុក​ត្បូងឃ្មុំ និង​ក្រូចឆ្មារ ៤០​នាក់​, កងរាជអាវុធហត្ថ​ខេត្ត ២០​នាក់​, ព្រមទាំង​កម្លាំង​អធិការ​រដ្ឋបាល​ជលផល​មេគង្គ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល សរុប​ប្រមាណ​៨០​នាក់​។ បើតាម​របាយការណ៍​ចុះបង្ក្រាប​ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ​រួមមាន​៖

១-​បាន​រុះរើ​របាំង​ផ្ដិត​ដៃ​ព្រែក ប្រវែង ៥០​ម នៅ​ចំណុច​ព្រែក​ចង្វារ ស្ថិតនៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ​។​

២-​បាន​រុះរើ​របាំង​ព្រួល​ចំណុច​ឈូង​ដៃ​ព្រះ​ខ្លា ប្រវែង ១០០​ម ស្ថិតនៅ​ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ​។​

៣-​បាន​រុះរើ​របាំង​ព្រួល​ចំណុច​ឈូង​ព្រៃ​ខ្មា​រ ឃុំ​ទួល​ស្នួល​ប្រវែង ១២០​ម​

៤-​បាន​រុះរើ​ធ្នស់​ដៃ​ព្រែក (​បាំង​ផ្ជិ​ត​) ប្រវែង ៣៥​ម នៅ​ចំណុច​ព្រែក​ស្រះ​អង្កាម ស្ថិតនៅ​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ​។​

៥-​បាន​មុជទឹក​អារផ្ដាច់​បង្គោល​របាំង​ធ្នស់ នៅ​ព្រែក​ស្រះ​អង្កាម ដែល​មាន​ទ្រង់ទ្រាយ​ធំ ហើយ​បាន​បញ្ចប់​នៅវេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ដោយ​បាន​ធ្វើ​កំណត់ហេតុ​និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​របាំង​ធ្នស់ និង​របាំង​ព្រួល កុំ​ឲ្យ​មាន​ប្រព្រឹត្ត​ជា​បន្ត​ទៀត​។ ករណី​មាន​លើក​ទី​២ ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​ច្បាប់​៕

សូមចុចអាន​​៖ ​រក​ឃើញ​ឡ​ដុត​ភាជន៍​បុរាណ នៅ​ខាងជើង​ខ្លោងទ្វារ​ដី​ឆ្នាំង​ នៃ​ក្រុង​អង្គរធំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម