ព័ត៌មានជាតិ
ដំរី Kaavan បានមកដល់ទឹកដីកម្ពុជាហើយ នៅរសៀលថ្ងៃនេះ
Published
2 months agoon
By
Sorn Phanithដំរីឈ្មោះខាវ៉ាន់ (Kaavan) ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក ទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន ហើយកម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ នេះបើតាមការឲ្យដឹងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីទទួលដំរីខាវ៉ាន់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។


ពិធីទទួលសត្វដំរីខាវ៉ាន់ មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា នៅព្រលានយន្តហោះខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ដែលជាអ្នកទទួលដំរីខាវ៉ាន់យកទៅថែរក្សា និងការពារ។ ក្រោយពីទទួលបាន ការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដី ៤.៣៥០ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។

បើតាមលោក នេត្រ ភក្ត្រា ដំរីខាវ៉ាន់ ជាដំរីឈ្មោល មានអាយុ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឲ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅ ក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា ថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់ នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះ នឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។


ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងអំណរគុណ ចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បី ស័រ (Cher) រួមនឹងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំជួយជ្រោមជ្រែង ដើម្បីអាចឲ្យដំរីអាស៊ីដ៏ឯកោមួយក្បាលនេះ មានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។ ផ្ទះថ្មីរបស់ដំរីខាវ៉ាន់ នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៦៨ កន្លែងរបស់ប្រទេស កម្ពុជា។ កម្ពុជាដែលត្រូវបានទទួលស្គាល់ដោយពិភពលោកថា សម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទសត្វ ដែលទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ី ដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។ លោកបន្តថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះ នឹងត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរី ក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាព ក្នុងការបន្តពូជសត្វដំរីអាស៊ីឲ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញ ក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារនិងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន។

លោក នេត្រ ភក្ត្រា ថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីក្នុងនោះ “ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)” ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឲ្យមានកំណើនចំនួនប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឲ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១, ការកាត់បន្ថយការបាត់បង់ទីជម្រក ២, អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣, ពង្រឹងការអនុវត្តច្បាប់ ៤, បង្ការមិនឲ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥,បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ៦, អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាម ការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន៤០,៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ រកឃើញឡដុតភាជន៍បុរាណ នៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ
You may like
-
សត្វដំរីព្រៃ២ហ្វូង ចូលបំផ្លិចបំផ្លាញដំណាំពលរដ្ឋ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ
-
រឿងរ៉ាវគូស្នេហ៍ដំរី ខាវ៉ាន់ និង ឌីប៉ូ បានបង្រៀនយើង ៧ចំណុច ពិសេសអ្នកនៅ Single
-
ដំរីឯកាបំផុតរបស់ប៉ាគីស្ថាន បញ្ជូនមកសាងជីវិតថ្មីក្នុងប្រទេស កម្ពុជា នៅថ្ងៃនេះ
-
ប្រទះឃើញហ្វូងដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
-
ដំរី Kaavan ដែលល្បី នៅប្រទេសប៉ាគីស្ថាន នឹងបញ្ជូនមកកម្ពុជានៅចុងខែវិច្ឆិកានេះ
-
សត្វដំរីអាស៊ីមួយហ្វូង ត្រូវក្រុមអភិរក្សថតបាន ខណៈពួកវាកំពុងស្វែងរកចំណីនៅដែនជម្រកសត្វព្រៃស្រែពក
ចុច Like Facebook កម្ពុជាថ្មី

ក្តៅៗ! សមត្ថកិច្ចបញ្ចេញរូបភាពឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ល្ខោនចាប់ផ្តើមសម្តែង ! លោកស្រី មូរ សុខហួរ និងក្រុមអ្នកស្ម័គ្រស្មោះ បានចាប់ផ្តើមចេញដំណើរមកកម្ពុជា

យានយន្តចំនួន៩៣៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែមករានេះ

លម្អិតសមត្ថកិច្ចព័ទ្ធព្រៃជិតមួយអាទិត្យ ទើបអាចសម្លាប់ឃាតកដៃឆៅបានសម្រេច

ក្តៅៗ! សមត្ថកិច្ចបានបាញ់សម្លាប់ ឃាតកបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្លាប់មុននេះ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានជាតិ1 day ago
អ្នកនាំពាក្យបដិសេធព័ត៌មានថាកងទ័ពឆត្រយោង ម្នាក់ធ្លាក់ស្លាប់
-
ព័ត៌មានជាតិ1 week ago
អ្នកគ្រូណាលី ធ្លាប់ទៅរៀនគ្រូដើម ៣ ប្រទេស ឆ្លងកាត់ហុងស៊ុយអូឌីត ទទួលស្គាល់ជាអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ1 week ago
ដំណឹងល្អ! ប្រទេសមានប្រាក់ចំណូលទាប នឹងទទួលបានវ៉ាក់សាំងកូវីដក្នុងខែនេះ
-
ព័ត៌មានជាតិ1 week ago
រកឃើញមិនពាក់ព័ន្ធ សម្រេចដោះលែងប្រពន្ធជនដៃដល់បាញ់សម្លាប់នាយរងប៉ូលិស ឲ្យមានសេរីភាពវិញ
-
ព័ត៌មានជាតិ4 days ago
បន្ទាន់! ផ្ទុះជំងឺផ្តាសាយបក្សី (H5N1) បណ្ដាលឲ្យមាន់ជាង១ពាន់ក្បាលងាប់
-
ព័ត៌មានជាតិ3 hours ago
ក្តៅៗ! សមត្ថកិច្ចបានបាញ់សម្លាប់ ឃាតកបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្លាប់មុននេះ
-
ព័ត៌មានអន្ដរជាតិ7 days ago
ទីបំផុត លោក Duterte ចេញមុខលូកដៃរឿងនារីអូតែស ហ្វីលីពីន
-
ព័ត៌មានជាតិ15 hours ago
លោក ទិត្យ វិច្ឆិកា រំលឹកពាក្យពីរម៉ាត់របស់គ្រូឆត្រយោងដែលពលីជីវិត