Connect with us

ព័ត៌មានជាតិ

នៅ​ខេត្តស្ទឹងត្រែង​មាន​អ្នក​ជាប់​ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយ​អគ្គនាយក​ពន្ធនាគារ​ចំនួន​៤០​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​ បាន​ឲ្យ​ដឹង​ថា រដ្ឋ​បាន​ខេត្ត​បាន​រកឃើញ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​និង​ប្រយោល​ជាមួយ​លោក​ឆែម សាវុធ អគ្គ​នាយ​ពន្ធនាគារ​ចំនួន​៤០​នាក់​ក្នុងនោះ​មាន​ប្រុស​ចំនួន​២៦​នាក់​និង​ស្រី​១៤​នាក់​។

ប្រទេស​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ ម្សិលមិញ បន្ទាប់ពី​ធ្វើតេស្ត​រក ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ លើ​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​ក​ម្ពុ​ជា រួម​នឹង​អ្នករស់នៅ​ជាមួយ​សរុប ៦​នាក់​។ ក្រសួងសុខាភិបាល មិនទាន់បាន​រកឃើញ​ពី​ប្រភព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​នៅឡើយ​។

ជា​វិធានការ​ទប់ស្កាត់​ការរីក​សាយភាយ ឬ​ការចម្លង​កាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​បន្ទាន់​មួយចំនួន ដូចជា​ការបិទ​ផ្សារ​ទំនើប​អ៊ី​អន​១ សាលារៀន អន្តរទ្វីប​អា​មេ​កាំ​ង និង​សណ្ឋាគារ​ភ្នំពេញ និង​តម្រូវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ដែល​រួមមាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​នោះ ចាប់ផ្តើម​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ពិនិត្យ​រក​មេរោគ​។

ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ នាំគ្នា​ទៅយក​សំណាក​ពិនិត្យ​រក​មេរោគ​។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ធម្មតា​ទៅកាន់​ផ្សារ​ទំនើប​អ៉ី​អន​១ ហើយ​មន្ត្រីរាជការ​ទៅកាន់​ក្រសួងមហាផ្ទៃ​។

គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កើត​ជំងឺ​កូ​វីដ​១៩ សរុប ៣១៥​នាក់​ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៣០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៤​នាក់៕
ដោយ ៖ ​សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម