Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​សម័យប្រជុំ​ពិសេស​របស់​មហាសន្និបាត UN ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​នៅ​រសៀល​នេះ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុងសម័យ​ប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រាជ​/​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ (the 31st Special Session of the United Nations General Assembly in response to the COVID-19 pandemic ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ និង​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​


​បើតាម​ក្រសួងការបរទេស ដោយសារ​ជំងឺ​រាតត្បាត​សកល​បានសម្លាប់​ជីវិត​មនុស្ស​អស់​ជ​ច្រើន​នាក់ រាំងខ្ទប់​ដង្ហើម​សេដ្ឋកិច្ចពិភពលោក បង្អាក់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស និង​ប្រទេស ធ្វើឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​អន្តរជាតិ និង​បង្ក​ផលប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​ពិភពលោក សម័យប្រជុំ​ពិសេស​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ មាន​គោលបំណង​ជំរុញ​ការអនុវត្ត​វិធានការ​ឆ្លើយតប​ជារួម​ក្នុង​សហគមន៍​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។

នៅក្នុង​សុន្ទរកថា​គន្លឹះ នា​កិច្ចប្រជុំ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុងការ​ប្តេជ្ញាចិត្ត​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដើម្បី​ទទួលបាន​សាមគ្គីភាព និង​ឯកភាព​តំបន់ និង​ពិភពលោក ខណៈដែល​ពហុភាគី​និយម​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ជា​ប្រការ​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម