ព័ត៌មានជាតិ
អភិបាលស្រុកសំរោងចុះពិនិត្យបើកការដ្ឋានជួសជុលផ្លូវលំប្រវែងជាង ១០០០ម៉ែត្រ
តាកែវ ៖ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង ដោយមានការចូលរួមពីលោក ស្វាយ ឧត្ថោ អភិបាលរងស្រុក លោក អន បូរ៉ា ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំសំរោង លោកមេភូមិ បានចុះពិនិត្យ និងបើកការដ្ឋានជួសជុលផ្លូវនៅក្នុងមូលដ្ឋាន នាថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
អាជ្ញាធរស្រុកសំរោង ប្រាប់ឲ្យដឹងថា ផ្លូវដែលត្រូវបើកការដ្ឋានជួសជុលផ្លូវ នាថ្ងៃនេះ គឺជាផ្លូវលំក្រាលគ្រួសធម្មជាតិ ប្រវែង ១,០៨៩ ម៉ែត្រ និងទទឹងខ្នងប្រវែង ៥ ម៉ែត្រ កម្រាស់គ្រួស ១៥០មម។ ផ្លូវលំមួយខ្សែនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ចំនួន ២ ភូមិ រួមមាន ភូមិដីក្រហម និងភូមិកន្សោមអក នៃស្រុកសំរោង ខេត្តតាកែវ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ ២០២០។
ពិធីបើកការដ្ឋាននេះមានការចូលរួមពីគណៈកម្មាការគ្រប់គ្រងគំរោងឃុំ មេភូមិ អនុភូមិ អ្នកទទួលការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងភូមិជាអ្នកទទួលផលជាច្រើនរូបផងដែរ។
សូមជម្រាបជូនឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ អាជ្ញាធរស្រុកសំរោង ក៏បានបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិប្រវែង ៣,៨៦៦ ម៉ែត្រ ទទឹងប្រវែង ៥,៥ ម៉ែត្រ ឆ្លងកាត់ ចំនួន ៥ ភូមិ រួមមាន ភូមិស្វាយទង ភូមិត្រាំគល់ ភូមិអង្គញ់ ភូមិព្រៃជ័រ និងភូមិត្រពាំងឃ្លោក សម្រាប់បំរើផលប្រយោជន៍ជូនបងប្អូនរស់នៅស្រុកសំរោង ខេត្តតាកែវ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ២០២០។
នាឱកាសនោះលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង ក៏បានលើកឡើងថា មានសន្តិភាព មានផ្លូវល្អ មានការអភិវឌ្ឍន៍គ្រប់វិស័យ៕
ដោយ ៖ រ៉ាវុទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ