Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

បានផុស

នៅ

​ភ្នំពេញ ​៖ ​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ​«​សូម​បងប្អូន​យើង​ដែល​មាន​ការ​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ទាំងអស់​សូម​មាន​ភាពស្មោះត្រង់​នៅក្នុង​ការផ្តល់​ព័​ត៌​មាន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​ទៅដល់​ការ​សុក​រក​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ឆ្លង​វីរុស​កូ​វីដ​១៩​ឲ្យ​បាន​លឿន​»​។

តាមរយៈ​បណ្តា​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​នេះ លោកស្រី​បាន​បន្ត​ថា ​«​បើកាលណា​ការរុករក​យូរ​លទ្ធភាព​នៃ​ការ​ចម្លង​ក៏​មាន​លក្ខណៈ​ធំធេង​ដែល​យើង​ពិបាក​នឹង​ប៉ាន់ប្រមាណ​ទំហំ​នៃ​ការ​រាតត្បាត​ឬ​ចម្លង​មាន​កម្រិត​ប៉ុណ្ណា​នោះ​ណាស់​»​។

ការ​លើក​ឡើង​របស់​លោក​ស្រី​នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​ឆ្លង​ចូលទៅក្នុង​សហគមន៍​ជា​លើកដំបូង​ ដែល​រហូតមក​ដល់​ពេល​នេះ​នៅ​មិនទាន់​ដឹង​ប្រភព​ចម្លង​នៃ​ការឆ្លង​នៃ​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​នៅឡើយ​ទេ​។​ដូចនេះហើយ​ទើប​លោកស្រី​សូម​ឲ្យ​អ្នក​ដែលមាន​ការ​ប៉ះពាល់​ជួយផ្តល់​ព័​ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​កុំ​លាក់លៀម​ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​ក្រសួងសុខាភិបាល​ក្នុង​ការរុករក​ស្រាវជ្រាវ​ប្រភព​ចម្លង​។

​បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៩​និង​៣០​វិច្ឆិកា​ ឆ្នាំ​២០២០​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ចំនួន​៤,៨៦៩​នាក់​ ក្នុង​នោះ​ក្រសួង​បានធ្វើ​តេស្ត​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ចំនួន ២,៦២១​នាក់​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២,១៣១​នាក់​ និង​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​មាន​ចំនួន​២២៤៨​នាក់​។

ជា​លទ្ធផល​តេស្ត​បាន​បង្ហាញ ថា​មាន​អ្នក វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន​១៧​នាក់​។​រីឯ​ចំនួន​នៅសល់ ៤.៨៥២​នាក់ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម