Connect with us

ព័ត៌មានជាតិ

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

បានផុស

នៅ

កំពង់ចាម ៖ លោក​អ៊ុន ចាន់ថា អភិបាល​នៃ​ គណៈអភិបាល​ខេត្តកំពង់​ចាម​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា បាន​ពិនិត្យ​ឃើញ​ក្រុម​គ្រួសារ​អ្នក​បើក​រថយន្ត​ឲ្យ​លោក​ ឆែម សាវុធ ៦នាក់​សុទ្ធតែ​មាន​ផ្ទុក​កូវីដ១៩​ទាំង​អស់​ និង​បាន​ទៅ​លេងផ្ទះ​ក្រុម​ប្រឹក្សាឃុំ​ព្រៃឈរ នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។

អ្នក​ផ្ទុកជំងឺ​កូ​វីត​១៩ ទាំងអស់ ​នោះ​មាន​ឈ្មោះ​ដូចជា ១/ សា​រុំ ដេវីដ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ២/​សាយ កេសរ ៣០​ឆ្នាំ ស្រី ៣/​សាយ ពិសី ៣៨​ឆ្នាំ ស្រី ៤/​សាយ រតនៈ ៧​ខែ ប្រុស ៥/​អេង សុផាត ៣៤​ឆ្នាំ ៦/​កែវ សុភ​ណ្ឌ័ ៤៥​ឆ្នាំ ស្រី​។

តាម​របាយការណ៍​របស់​លោក​អភិបាលខេត្ត​កំពង់ចាម ក៏បាន​បញ្ជាក់ផងដែរថា អ្នក​បើក​រថយន្ត​របស់​លោក ឆែម សាវុធ ចំនួន​៦​នាក់ បាន​មក​លេង​ផ្ទះ​ឈ្មោះ កែវ សន ក្រុម​ប្រឹក្សាឃុំ​ព្រៃឈរ នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ លុះដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​គាត់​ត្រឡប់​ទៅ​ភ្នំពេញ​វិញ។

ចំណែក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​មាន​ហា​និ​ភ័យ​ខ្ពស់​មាន​ចំនួន៨​នាក់​ឈ្មោះ ១/​កែវ សន អាយុ​៧០​ឆ្នាំ ភេទប្រុស ២/​យ៉ា​ម គីម អាយុ ៧១​ឆ្នាំ ភេទស្រី ៣/​ធឹ​ម ម៉ា​ដូ​ណា អាយុ ៣៨​ឆ្នាំ ភេទប្រុស ៤/​តិ សុភ​ក្រ័ អាយុ ២៥​ឆ្នាំ ភេទស្រី ៥/​ពិន ពិសិដ្ឋ អាយុ ២៤​ឆ្នាំ ភេទប្រុស ៦/​កែវ សុ​ផា អាយុ ២៨​ឆ្នាំ ភេទស្រី ៧/​ធា ចាន់ណា​ផា អាយុ ៤​ខែ ភេទប្រុស ៨/​គ​ន្ធា អាយុ ២៣​ខែ ភេទស្រី​។

​ក្នុង​នោះផងដែរ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ខេត្ត​បាន​យក​សំណាក​ទាំង​៨​នាក់​ខាង​លើ​នេះ​ បញ្ជូន​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័​រួចហើយ​។ ដោយ​អ្នក​ទាំង​៨​នាក់​នេះ មាន​ហា​និ​ភ័យ​ខ្ពស់ រដ្ឋបាល​ខេត្ត​បាន​បញ្ជូន​ពួកគាត់​មក​ធ្វើ​ច​ត្តា​ឡឺស័ក​ក​ម្រិត​២ នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម​។

ចំពោះ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មកដល់ពេលនេះ​ យើង​រក​ឃើញ​មាន​ចំនួន ១៩​នាក់​បាន ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡឺស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​ និង​តាមដាន សុខភាព រាល់ថ្ងៃ ។ ក្រុម​ការ​ងារ​ឆ្លើយតប​បន្ទាន់​នឹង​ខិតខំ​បន្ត​រក​អ្នក​ដែល​ប៉ះពាល់​ដោយ​ប្រយោល​បន្តទៀត៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម