Connect with us

ព័ត៌មានជាតិ

កម្ពុជា​កង្វះខាត​ធនធាន​គ្រូបង្រៀន​ភាសា​ចិន​ជនជាតិ​ខ្មែរ ខណៈ​តម្រូវការ​សិក្សា​ចិន​មានការ​កើនឡើង

បានផុស

នៅ

ភ្នំពេញ ៖ ភារៈ​ធារី​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា លោកស្រី Zuo Wenxing បាន​គូសបញ្ជាក់​បច្ចុប្បន្ន​កម្ពុ​ជា​នៅ​មាន​កង្វះខាត​ធនធាន​គ្រូបង្រៀន​ភាសា​ចិន​ជនជាតិខ្មែរ មិនទាន់មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នៅឡើយ ខណៈ​ពេលដែល​ការសិក្សា​ភាសា​ចិន បាន​ក្លាយជា​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា។ ហើយ​ការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​ការអភិវឌ្ឍន៍​ការអប់រំ​ភាសា​ចិន​សម្រាប់​គ្រូបង្រៀន​ភាសា​ចិន​ក្នុង​តំបន់​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ការពិគ្រោះ​យោបល់​លើ​ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ភាសា​ចិន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ នា​ព្រឹក​ថ្ងៃទី​២៣ ​ខែតុលា​ ឆ្នាំ​២០២០ ​លោកស្រី Zuo Wenxing បាន​ឲ្យ​ដឹង​បន្ថែម​ថា ភាសា​គឺជា​ស្ពាន​ចម្លង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ការសិក្សា​ពី​ភាសា និង​វប្បធម៌​គឺជា​មាគ៌ា​ក្នុង​ការ​ស្វែងយល់​ពី​ប្រទេស​និង​ប្រជាជាតិ​មួយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទំនាក់ទំនង​កម្ពុជា-ចិន កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​ស៊ីជម្រៅ ហើយ​ការ​កសាង​ជោគវាសនា​រួមគ្នា ក៏ត្រូវ​បាន​បន្ត​ឥតឈប់ឈរ រីឯ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏​កាន់តែ​ស្អិតល្មួត​ពីមួយថ្ងៃ​ទៅមួយ​។

ហេតុនេះ​ទើប​គម្រោង​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​ចាប់ផ្តើម​ឡើង​ក្នុង​គោលបំណង​បំពេញតម្រូវការ​ស្ថានភាព​សង្គម​ជាក់ស្តែង​។ ​“​ខ្ញុំ​ជឿជាក់​ថា ក្រោម​ការយកចិត្តទុកដាក់​ពី​មហាជន​គ្រប់​ស្រទាប់​ទាំង​កម្ពុជា​និង​ចិន គម្រោង​មួយ​នេះ​ប្រាកដ​អាច​បន្តដំណើរ​ទៅមុខ​និង​ទទួលបាន​ផ្លែ​ផ្លា”។

គួរ​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ​២០១៩-២០២០​ គ្រូបង្រៀន​ភាសា​ចិន ជា​ជនជាតិ​ចិន​សរុប​មាន​ចំនួន​៣៦៦​នាក់​ត្រូវបាន​បញ្ជូន​ទៅតាម​ស្ថាប័ន​បង្រៀន​ភាសា​ចិន​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក សូត្រ សំណាង អគ្គ​លេខាធិការរង​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​បរិបទ​នេះ ការ​បង្រៀន​ភាសា​ចិន​ដែល​ពឹងផ្អែក​តែ​ទៅលើ​គ្រូបង្រៀន​ដែល​ជា​ជន​ជាតិចិន​ទាំងនេះ បានធ្វើ​ឲ្យ​កម្ពុជា​ជួបនឹង​បញ្ហា​មួយចំនួន​ដូចជា​១ ចំនួន​គ្រូបង្រៀន​មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន​បាន ហើយ​គ្រូបង្រៀន​ជនជាតិ​ចិន​ទៅ​ថ្ងៃ​អនាគត នឹង​បន្ត​ថយ​ចុះ​ជាហេតុ​ធ្វើ​ឲ្យ​តម្រូវការ​នៅ​កម្ពុជា​នៅតែ​មិនអាច​បំពេញ​បាន​។​ ២ គ្រូ​ស្ម័គ្រចិត្ត​មួយចំនួន​មិនបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​គរុកោសល្យ​។​ ៣ ចរន្ត​របស់​គ្រូបង្រៀន​ភាសា​ចិន​មាន​រយៈពេល​ខ្លី និង​ប្រែប្រួល​លឿន ដោយសារតែ​គ្រូ​ស្ម័គ្រចិត្ត​អាច​មក​បង្រៀន​បាន​១​ឆ្នាំ​ក៏​ត្រលប់​ទៅវិញ ហើយ​គ្រូ​ឯកទេស​បង្រៀន​បាន​២​ឆ្នាំ​ជាហេតុ​ធ្វើ​ឲ្យ​លំហូរ​មិន​នឹងនរ ការ​បង្រៀន​មិនមាន​ប្រសិទ្ធភាព​ទៅតាម​ផែនការ​និង​កម្មវិធីសិក្សា​។ ​៤ គ្រូបង្រៀន​ភាសា​ចិន​ក្នុង​តំបន់​មិនទាន់​មាន​រូបរាង​ជា​ក្រុមការងារ​បច្ចេកទេស​ដែល​មាន​ចំណេះដឹង​និង​ជំនាញ​គ្រប់គ្រាន់​។

ក្នុង​ន័យ​នេះ អគ្គលេខាធិការរង​រូប​នោះ​បន្ថែម​ថា ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ដល់​គ្រូបង្រៀន​ភាសា​ចិន គឺជា​រឿង​ចាំបាច់​និង​សំខាន់​មួយ​ដែល​ត្រូវ​ចាប់ផ្តើម​ឲ្យ​បាន​ទាន់​ពេល​វេលា​៕
ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម