Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្វែង​រកទីកន្លែងស្នាក់នៅរបស់ស្រ្តីខ្មែរម្នាក់ ដែលសុំអន្តរាគមន៍ពីប្រទេសចិន

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ឯក​ ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារអនីតិជន បាន​បញ្ជាក់ឲ្យដឹង​ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានបានទទួលព័ត៌មាន ពីក្រុម ការងារប្រតិ​កម្ម​រហ័សរបស់អគ្គស្នងការ​ដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះ ផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម​ហ្វេសប៊ុករបស់គណនីឈ្មោះ “វាសនាកូនស្រី ទីបួន” ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់​ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់​ពីចាញ់ បោកមេខ្យល់រៀបការប្ដីជនជាតិចិន និងទទួច​សំ​ណូមពរឲ្យអាជ្ញាធរកម្ពុជា អន្តរាគមន៍ជួយ​សង្គ្រោះ​ត្រឡប់មករស់​នៅប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមលោក​ឧត្ដមសេនីយ៍ឯក​ ជីវ ផល្លី ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នាង​មានឈ្មោះ ធួក សុភី អាយុ ២០​ ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ។ លោកបន្តថា អនុវត្ត​តាម​មតិ​ចង្អុល​ដឹក​នាំរបស់នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ​ កាលពីថ្ងៃទី១០ ខែតុ​លា ឆ្នាំ២០២០ កម្លាំង​ជំនាញ​របស់នាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវស្វែងរកឃើញ​សាច់ញាតិ​ និងបានសាក​សួរ​ព័ត៌មាន​លម្អិត ដើម្បីធ្វើការស្រាវជ្រាវ កំណត់​អត្តសញ្ញាណ​ជនសង្ស័យជាមេខ្យល់ និងបានស្របសម្រួលឱ្យម្ដាយនារី​រងគ្រោះមកដាក់ពាក្យ​បណ្ដឹង​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួងការបរ​ទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីអន្តរាគមន៍​សង្គ្រោះ​កូនស្រី​របស់​គាត់​ឱ្យ​ត្រឡប់មកប្រទេសកំណើតវិញ។

លោក​ឧត្ដមសេនីយ៍ឯក​ ជីវ ផល្លី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន​នាយកដ្ឋាន​បាន​សហការ​ជា​មួយ​ក្រុម​លេខា​ធិការដ្ឋាន​មេគង្គ​ឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែង​រក​តម្រុយ និងទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះខាងលើ ដើម្បីមានមូលដ្ឋានពិតប្រាកដក្នុង​ការ​អនុវត្តនីតិ​វិធីអន្តរាគមន៍សង្គ្រោះនារីរងគ្រោះខាងលើ ត្រឡប់មកប្រទេស កំណើតវិញ។

លោកបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន បានបញ្ជូនព័ត៌មានបន្ថែម​ទៀត ដែលរួមមាន គណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណប័ណ្ណ​ប្ដីជនជាតិចិន ឲ្យទៅក្រុម​ការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ ដើម្បីមានមូល​ដ្ឋាន​ក្នុងការស្រាវជ្រាវ​សង្គ្រោះ​៕
 
​អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ៣០ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣៣ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៥១ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម