Connect with us

ព័ត៌មានជាតិ

រាជធានី ភ្នំពេញ មានកន្លែង​សម្រាប់​ធ្វើ​ចត្តាឡីស័ក ជាង​២០ទំតាំង

បានផុស

នៅ

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកា​នេះ​ថា សម្រាប់រាជធានីភ្នំពេញ​ មានកន្លែងសម្រាប់ធ្វើចត្តាឡីស័ក​ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេសជា​ច្រើនកន្លែង ដែលកន្លែងទាំងអស់រៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបន្តថា មណ្ឌលចត្តាឡីស័កទាំងអស់ មានដូចជានៅមណ្ឌលចត្តាឡី​ស័ក ក្នុងមូលដ្ឋានទ័ពអាកាស​ពោធិ៍ចិនតុង​ សាលាហ៊ុន សែន ពោធិចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ វិទ្យាល័យ ហ៊ុន សែន ១០០ខ្នង ក្នុង​ខណ្ឌសែន សុខ ។ មណ្ឌលចត្តាឡីស័ក ទាំង៣កន្លែងនេះ គឺទុកសម្រាប់​ប្រជាពលរដ្ឋស្នាក់​នៅធ្វើ​ចត្តាឡី​ស័ក ចំនួន១៤ថ្ងៃ ដោយមិនគិតប្រាក់ តែក៏មានសណ្ឋាគារ មួយចំនួនធំទៀតប្រ​មាណ​ជា២០ទី​តាំងទៀត​ដែរ សម្រាប់ធ្វើចត្តាឡីស័ក ចំពោះជនបរទេស ដោយត្រូវចំណាយថវិកា ។

បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននិងកំពុងសាងសង់អាគារសំរាប់ធ្វើចត្តាឡីស័ក​មួយ​កន្លែង​ទៀត​ដែរ នៅតាមផ្លូវឡុងឈិន ក្នុងខណ្ឌព្រែកព្នៅ ដែលមានអាគារចំនួន៦ ក្នុងនោះមាន​ទាំង​អាគារ​សម្រាប់​គ្រូពេទ្យ និងអាគារសំរាប់ក្រុមសន្តិសុខផងដែរ។

​លោកបញ្ជាក់បន្ថែមថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងធ្វើការសាងសង់អាគារ​សម្រាប់​ធ្វើ​ចត្តាឡីស័កបន្ថែមទៀត​ តែលោកមិនបានបញ្ជាក់ថា នៅទីតាំងណានោះទេ។

​គួរបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើក ការដ្ឋានសាងសង់ និង ​កែលំអ​ផ្លូវ​៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋក្រីក្រ ដែលធ្វើចត្តាឡីស័កទាំងអស់​នៅរាជធានីភ្នំពេញ ដោយក្នុង​១ គ្រួសារ​ទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល សំរាប់រយៈពេល១៥ថ្ងៃ មានន័យថា ក្នុង០១ថ្ងៃ២ម៉ឺនរៀល ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៥២ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៥៤ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥៨ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម