Connect with us

ព័ត៌មានជាតិ

​​មន្ត្រី​ពាក់ព័ន្ធ​ ក្នុង​ខេត្ត​បាត់ដំបង​ប្ដេជ្ញា​ចូលរួម​​បញ្ចប់​ជំងឺ​អេដស៍ ក្នុងឆ្នាំ២០២៥

បានផុស

នៅ

​នៅក្នុងឱកាស​ប្រារព្ធ​ទិវា​សកល​លោកប្រយុទ្ធនឹង​ជំងឺ​អេដស៍​ ថ្ងៃទី១ធ្នូ ឆ្នាំ២០២០​ នាខេត្តបាត់ដំបង​ ក្រោម​ប្រធាន​បទ​(សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា)​លោកវេជ្ជបណ្ឌឹត ឈឹម​ សារ៉ាត់​ ប្រធានអង្គ​ការ​សង្គម​ស៊ីវិលAFH​ដែលធ្វើការងារលើវិស័យសុខាភិបាល​ បានលើកឡើង​ថា​​ បើ​ទោះបីជាកម្ពុជា​កំពុង​តែជួបនូវ​វិបត្តិ​ជំងឺកូវីដ-១៩ ដូចបណ្ដាប្រទេសក្នុងសកលលោកក៏ពិត​មែន​ តែកា​រ​ងារ​ផ្ដល់សេវាសុខាភិបាល​​ក្នុងការព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋ​នៅតែបន្ត​ប្រព្រឹត្តិ​ទៅដោយរលូន​ ក្នុងនោះ​ក៏មានការផ្ដល់​នូវ​សេវា​ថែទាំ និងព្យាបាល ទៅលើអ្នកជំងឺ​អេដស៍​យ៉ាង​ម៉ត់ចត់​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​រូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា​ ដោយសារតែបញ្ហាជំងឺកូវីដ-១៩​ យើងមានការ​ព្រួយ​បារម្ភ​ពី​ផែនកា​រប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ខណៈជំងឺអេដស៍នៅតែជាបញ្ហា​កង្វល់​និង​ប្រឈម​ចម្បង​របស់​ពិភពលោកផងដែរ។

នៅក្នុងឱកាសនោះដែរ លោកស្រី ស៊ុ ចិន្តា អភិបាលរងខេត្តបាត់ដំបង ​បានអាន​សារលិខិតរបស់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​។ដោយក្នុងសាលិខិតរបស់សម្តេចតេជោ បានថ្លែងថា​ ​រាជរដ្ឋា​ភិ​បាលកម្ពុជា ​កំពុង​​ខិតខំបង្កើន​នូវ​ប្រភព​ថវិកាជាតិ ក្នុងការទិញឱសថ​ដើម្បីយកមកព្យាបាល​អ្នកជំងឺ​អេដស៍​និង​ថែទាំ ​​ដោយយកចិត្តទុកដាក់ ក្នុងខណៈដែល​ជំនួយរបស់អន្តរជាតិ ក្នុងការងារកាត់បន្ថយ​នូវជំងឺអេដស៍​កាន់តែថយចុះ​។

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល ​កំពុងតែពង្រឹងបន្តទៅទៀតជាមួយនឹងការពង្រីកនូវថវិកាសេ​វា​សង្គម​នៅ​ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបក្នុងការជួយដល់អ្នកដែលកំពុងផ្ទុក និងកើតជំងឺអេដស៍​​​ដើម្បីឲ្យមន្ត្រី​មូល​ដ្ឋាន​នៅក្នុងឃុំសង្កាត់ អាចប្រើ​ប្រាស់​ក្នុង​ការ​ទប់ស្កាត់ការរីករាលដាល នៃជំងឺ​អេដស៍​បានទៅតាម​លទ្ធភាព​នូវអត្រា​កំណើន នៃទំហំសេដ្ឋ​កិច្ច​ជាតិ ប្រចាំឆ្នាំរបស់ខ្លួននិងឆ្លើយតប​ក្នុង​ការជួយដល់​ជនដែលងាយរង​គ្រោះ​។

​លោកឱសថបណ្ឌិត វឿង​ ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិ​បាល ​​ខេត្តបាត់ដំបង ​បាន​សម្តែង​នូវការប្ដេជ្ញាចិត្តក្នុង​ការចូលរួមជាមួយ​រាជរដ្ឋាភិបាល​ និង​បណ្តាដៃគូនានា ព្រមទាំងជាមួយអាជ្ញាធរ ក៏ដូចជា​រដ្ឋបាលគ្រប់ថ្នាក់​​ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩​ ដើម្បី​ឈានឆ្ពោះទៅ​បញ្ចប់ជំងឺអេដស៍ ក្នុងឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ ៖ សៅ សារិទ្ធ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម