Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី បន្តចែកម៉ាសតាមផ្លូវសាធារណៈ នឹងសហ​គមន៍​ក្រីក្រ

បានផុស

នៅ

ម៉ាសសម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន​១លានម៉ាស ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចែកចាយបន្តទៅដល់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើដំណើរតាមដងផ្លូវ និង​ចែកជូនសមត្ថកិច្ច ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ពាក់ការពារឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកម៉ាសទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ហើយក៏ចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈដែលធ្វើចរាចរណ៍មិនមានពាក់ម៉ាស ផងដែរ។

លោកថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងប្រគល់ម៉ាសទៅឲ្យកងកម្លាំង ដើម្បីបន្តការចែកជូនប្រជាពលរដ្ឋនឹងការណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា

គួរបញ្ជាក់ផងដែរថា ម៉ាសចំនួន២លាន ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ជាលើកទី១ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយដល់ពេលនេះ សម្ដេចតេជោ បានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀត មករដ្ឋបាលរាជធានី ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅ​ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ-១៩ ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម