Connect with us

ព័ត៌មានជាតិ

បើកបរខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួនបុក រថយន្ដមួយគ្រឿងទៀតក្រឡាប់ផ្ងាជើង​

បានផុស

នៅ

បុរស​ម្នាក់​បើករ​ថយ​ន្ដ​ស៊េរី​ទំនើប​ម៉ាក​ហ្វ​តមួយគ្រឿង​ក្នុង​ល្បឿន​លឿនខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក ជាបួនជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​មួយគ្រឿងទៀត​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ម្ខាងសំណាងល្អ​អ្នកបើកបរ​ទាំងសងខាង​មិន មាន​រងរបួស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង១០និង៤០​នាទី​យប់ថ្ងៃទី​២ ​ខែធ្នូ ឆ្នាំ២០២០​នៅ​ចំណុច​​ស្តុបណត​ប្រី​ត តាម ​បណ្ដោយ​ផ្លូវ ២០០៤​កែង​និង​ផ្លូវណ​ត​ប្រី​ត ក្នុង​សង្កាត់​អូរ​បែកក្អម​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​មាន​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​មួយ គ្រឿង​ពណ៌​កណ្ដុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BF-5215​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ២០០៤​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​​លុះដល់​ចំណុចកើតហេតុ​ ក៏​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​ពណ៌​ខៀវមួយគ្រឿងទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-0010​​ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ចំពាក់​កណ្ដាល​រថយន្ត​កូរ៉េ​ពេញទំហឹង​បណ្ដាល​ឲ្យ​ត្រឡប់​ក្បាល​ក្បាលមួយជុំ​និង​ក្រឡាប់​ផ្ងា​រ​ជើង​ម្ខាង​។​ចំណែក​រថយន្ត​ហ្វ​តរង​ការខូចខាត​ផ្នែក​ខាងមុខ​​ទាំងស្រុង​ តែងសំណាងល្អ​អ្នកបើកបររថយន្ដ​ទាំងសងខាង​មិនមាន​រងរបួសនោះទេ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់ទីតាំងកើតហេតុ​ ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ ការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ ៖​សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម