Connect with us

ព័ត៌មានជាតិ

ការ​ប្រមូល​ផល​នេសាទ​ឆ្នាំ ២០២០​នេះ កាន់តែ​ធ្លាក់ចុះ​ក្នុង​ខេត្តកំពង់ចាម

បានផុស

នៅ

កំពង់ចាម​ ៖ ការ​ប្រមូល​ផល​នេសាទ​ក្នុង​ខេត្តកំពង់ចាម​ក្នុងឆ្នាំនេះ សរុប​មាន​ចំនួន ២០.៥៦២​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ ខណៈ​ផល​នេសាទ ប្រមូល​បាន ២២.៣៥០​តោន ធ្លាក់ចុះ ១.៧៨៨​តោន ស្មើ​នឹង​៨%​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ីង សុ​ផា​ណ្ណា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋ បាល​ជលផល​កំពង់ចាម បាន​វាយតម្លៃ ចំពោះ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ ផល​ត្រី​ធ្លាក់ចុះ​៨% ក៏ ប៉ុន្តែ​បើ​និយាយ​ពី​លក្ខខណ្ឌ​ធម្មជាតិ​ឃើញថា កម្រិត​កម្ពស់​ទឹក​ឡើង​មាន​លក្ខណៈ​យឺត ដែល​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី វា​បំ​ផ្លាស់​ទី​ពី​បឹង​ទន្លេសាប​ទៅ​តំបន់​ទន្លេមេគង្គ ដើម្បី​ពង​កូន (​យឺត​)​។

ដូច្នេះ​នៅពេល​ចរន្តទឹក​ឡើង​យឺត ធ្វើ​ឲ្យ​ការ​បំ​ផ្លាស់​ទី​របស់​ត្រី​ជួប​ផល​លំបាក ក្នុង​នោះ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​បញ្ហា​ប្រឈម​ផងដែរ​។ ដូច្នេះ​មន្ដ្រីជលផល និង​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ខិតខំ​ចុះបង្ក្រាប​បទល្មើស​នេសាទ​កុំ​ឲ្យ​កើតមាន​។ លោក​បន្ត​ថា រដូវ​បើក​នេសាទ​ត្រូវបាន​កំណត់​ទៅតាម​រយៈ​ពេល​ចន្លោះ​ពី​៥​ខែ ទៅ ៨​ខែ ដោយ​ផ្អែកទៅលើ​ទីតាំង ក្នុងនោះ ខេត្ត​កំង់​ចាម ចាប់ពី​ថ្ងៃទី ១ ខែម​ថុ​នា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​ប្រកាស​បិទ​រយៈពេល​៤​ខែ​។ ខេត្តកំពង់ចាម​មាន​ដែន​នេសាទ​ចំនួន​០៨ លើកលែងតែ​ក្រុង​កំពង់ចាម និង​ស្រុក ចំការលើ​តែប៉ុណ្ណោះ​។

លោក ហ៊ីង សុ​ផា​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​អាចធ្វើ​ការនេសាទ​ក្នុង​ដែន​នេសាទ​បាន ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​បាន​ណែនាំ​ឲ្យ​ការធ្វើ​អាជីវកម្ម​ក្រៅពី​លក្ខណៈ​គ្រួសារ​ត្រូវសុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន​។

លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ និង​រាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​ក្នុង​រដូវ​បើក​នេសាទ​នេះ ចំពោះ​ការ​នេសាទ​ដោយ​ខុសច្បាប់​ដែល​ធ្វើ​ឲ្យ​ទិន្នផល​ត្រី​កាន់តែ​ជួប​នូវ​វិបត្តិ​៕
អត្ថបទ រូបភាព ​៖ លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម