Connect with us

ព័ត៌មានជាតិ

ថ្ងៃ​ឈប់សម្រាក​មាន​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២១​នៅសល់​២១​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ថ្ងៃ​ឈប់សម្រាក​ដែល​មាន​ប្រាក់​ឈ្មួ​ល​សម្រាប់​ឆ្នាំ​២០២១​នៅសល់​ចំនួន​២១​ថ្ងៃ​ខណៈ​ឆ្នាំ​២០២០​នេះ​មាន​ចំនួន​២២​ថ្ងៃ​។

យោង​តាម​ប្រកាស​ស្តី​ពី​ការ​ឈប់​សម្រាក​ដែល​មាន​ប្រាក់​ឈ្នួល សម្រាប់​ឆ្នាំ​២០២១​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​០៣​ធ្នូ​នេះ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០២១ ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ និយោជិត ឈប់សម្រាក​បុណ្យ​រយៈពេល​២១​ថ្ងៃ​វិញ​ដោយ​កាត់បន្ថយ​ពិធីបុណ្យ​ចូលឆ្នាំ​១​ថ្ងៃ​ពី​៤​ថ្ងៃ​មក​នៅ​៣​ថ្ងៃ​វិញ​។

សម្រាប់​បុណ្យ​ដែល​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​រួមមាន​ថ្ងៃ​ចូលឆ្នាំ​សកល​១​មករា ទិវា​ជ័យជម្នះ​៧​មករា ទិវា​នារី​អន្តរជាតិ​៨​មីនា ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ពិធីបុណ្យ​ពិសាខបូជា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចម៉ែ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​ព្រះ​រាជពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះ​សម្តេច ព្រះបរមនាថ​នរោត្តម​សីហមុនី​និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ដែល​ពិធី​ទាំងនេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ចំនួន ១​ថ្ងៃៗ​ដូចគ្នា​។

រីឯ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ត្រូវ​បាន​កាត់បន្ថយ​ឈប់សម្រាក​ពី​ចំនួន​៤​ថ្ងៃ​នៅ​ឆ្នាំ​២០២០​មក​នៅ​៣​ថ្ងៃ​វិញ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក ឈប់សម្រាក​ចំនួន​៣​ថ្ងៃៗ​ដដែល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ​ដោយសារ​បណ្តា​ឆ្នាំ​កន្លងទៅ​កម្ពុ​ជា​មាន​ថ្ងៃ​ឈប់សម្រាក​រហូតដល់​ទៅ​២៨​ថ្ងៃ​ច្រើនជាង​បណ្តា​ប្រទេស​នានា​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​និង​មិនអាច​ប្រកួតប្រជែង​ផលិតផល​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ពេញលេញ​ផងដែរ​។

ពិធីបុណ្យ​ដែល​បាន​ដក​ចេញពី​ប្រតិទិន​នោះ​រួមមាន​បុណ្យមាឃបូជា ទិវា​ជាតិ​នៃ​ការ​ចងចាំ ទិវា​កុមារ​អន្តរជាតិ ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​និង​កាត់​ចេញពី​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ​៣​ថ្ងៃ​មក​នៅ​មួយថ្ងៃ​វិញ​។

​ក្រសួង​ការងារ​បាន​បន្ត​ទៀត​ថា​ ចំពោះ​រោងចក្រ​គ្រាស​ទាំងឡាយ​ណា​ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្តទៅ​ជាប្រចាំ​នឹង​មិនអាច​បញ្ឈប់​សកម្ម​ភាព​បាន​ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុង​ពេល​តែមួយ​នាំ​ឲ្យ​ខូចប្រយោជន៍​ដល់​សាធារណជន​ឬក៏​ធ្វើ​ឲ្យ​ខូច​ដំណើរការ​របស់​រោងចក្រ​សហគ្រាស​នោះ​ម្ចាស់​ឬ​នាយក​រោងចក្រ​សហគ្រាស​ត្រូវ​រៀបចំ​បែងចែក​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នីមួយ​ដោយ​ផ្លាស់ប្ដូរ​គ្នា​ក្នុងករណី​មានការ​ព្រម​ព្រមព្រៀងគ្នា​រវាង​កម្មករ​និយោជិត​សម័យ​និង​និយោជក​ឬ​មាន​ចែង​នៅក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​រោង​ចក្រ​សហគ្រាស​ ឬ​ អនុសញ្ញា​រួមការ​ឈប់សម្រាក​របស់​កម្មករនិយោជិត​អាច​អនុវត្ត​នៅពេល​ដើម​មួយ​ផ្សេងទៀត​ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រការនេះ​។

ក្រសួង​បាន​បញ្ជាក់​ថា ​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ​នីមួយ​ហើយ​រក្សាទុក​ជាប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ​ក្នុង​កំឡុងពេល​នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់ប្ដូរ​គ្នា​នេះ​ម្ចាស់​ឬ​នាយក​រោងចក្រ​សហគ្រាស​អាច​ប្រើប្រាស់​កម្មករនិយោជិត​ផ្សេង​មក​ជំនួស​កម្មករនិយោជិត​ដែល​បាន​ឈប់សម្រាក​បាន​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម