Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​: កម្ពុជា​មិនត្រូវ​ការ Democracy បែប​អាត្មានិយម ដូច​លោកខាងលិច​នោះ​ទេ

បានផុស

នៅ

​អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន បាន​អះអាង​ថា ផ្អែកលើ​បរិបទ​សង្គម និង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ កម្ពុជា​មិនត្រូវ​ការ​ប្រជាធិបតេយ្យ​បែប​អាត្មានិយម​ដូច​នៅ​លោកខាងលិច​នោះទេ (Individualist Democracy) ពីព្រោះ​ជា​ប្រជាធិបតេ​យ្យ ដែល​យក​ប្រយោជន៍​ន​និង​សិទ្ធិ​បុគ្គល​ជាធំ តែ​កម្ពុជា​ត្រូវការ​ប្រជា​ធិ​ប តេ​យ្យ​សមូហភាព​និយម​បែប​អាស៊ី (Collective Democracy) ដែល​យក​ប្រយោជន៍​សមូហភាព និង​ប្រយោជន៍​ជាតិ​រួម​ជាធំ​។

​លោក​លើកឡើងថា សកម្មភាព​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​សង្គម និង​មនុស្សជាតិ គឺជា​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស តែ​ផ្ទុយទៅវិញ​សកម្មភាព ដែល​បង្ក​ហានិភ័យ​ដល់​សង្គម និង​មនុស្សជាតិ មិនមែនជា​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស​នោះទេ តែ​អាចជា​អំពើ​ល្មើសច្បាប់​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ លោក ជិន ម៉ា​លីន បាន​ចោទ​ជា​សំណួរ ចំនួន​៤ ទៅ​អង្គការ​សង្គម​ស៊ីវិល ដែល​នៅតែ​ទាមទារ​ឲ្យ​ឈប់សម្រាក និង​ជួបជុំ​សម្រាប់​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ​ ផងដែរ។

​ទី​១. តើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ធ្លាក់ចុះ ដើរ​ថយក្រោយ ឬ​យ៉ាងណា ប្រសិនបើ​មិនបាន​ឈប់ សម្រាក និង​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ មួយថ្ងៃ​នេះ​?

ទី​២. តើ​មាន​ប្រទេស​ប្រជាធិបតេយ្យ​ប៉ុន្មាន​លើ​ពិភពលោក និង​ជាពិសេស​ក្នុង​តំបន់​អាស៊ាន​យើង​នេះ ដែល​គេ​ឈប់ សម្រាក និង​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ក្នុង​មួយថ្ងៃ​នេះ​?

ទី​៣. ប្រសិនបើ​ការជួបជុំ​របស់​សង្គម​ស៊ីវិល ដែល​បំពាន​វិធានការ​សុ​វត្ថ​ភាព​របស់​រដ្ឋាភិបាល​នេះ បង្ក​ហានិភ័យ​ដល់​សង្គម​ពាក់ព័ន្ធ​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 ចូលក្នុង​សហគមន៍ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?

​ទី​៤. ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ​ពី COVID-19 នាពេលនេះ តើ​សង្គម​ស៊ីវិល​ទាំងនេះ​អាច​រួមគ្នា​ធ្វើ​សកម្មភាព​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ការឆ្លង COVID-19 នេះ​ចូលដល់​សហគមន៍ បានដែរ​ឬទេ ជំនួស​ឱ្យ​ការជួប​ជុំគ្នា​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​សង្គម ដើម្បី​ធានាបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ គឺ​សិទ្ធិ​រស់រានមានជីវិត​?

សូម​បញ្ជាក់​ថា ការ​លើកឡើង​របស់លោក ជិន ម៉ា​លីន បានធ្វើ​ឡើង បន្ទាប់ពី​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយចំនួន នៅតែ​ទាមទា​ឱ្យ​ឈប់សម្រាក និង​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ខាងមុខ បើទោះបីជា​ដឹងថា កម្ពុជា​កំពុងមាន​ហានិភ័យ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ក៏ដោយ៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម