ព័ត៌មានជាតិ
ចុះធ្វើតេស្ត យកសំណាកមនុស្ស៣៦នាក់ នៅទីតាំងPedro
កម្លាំងចម្រុះរបស់ខណ្ឌបឹងកេងកង បានសហការជាមួយកម្លាំងក្រសួងសុខាភិបាល និងកម្លាំងអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅទីតាំងលក់សម្ភារៈប្រើប្រាស់ឈ្មោះ ផេត្រូ សប (Pedro) ស្ថិតផ្លូវព្រះសីហនុ កែងផ្លូវលេខ៥៧ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នេះបើយោងតាមប្រភពពីសមត្ថកិច្ច។
ជាលទ្ធផល នៅក្នុងសកម្មភាពចុះពិនិត្យស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅទីតាំងខាងលើនេះ គឺធ្វើតេស្តយកសំណាកបានចំនួន៣៦នាក់ ស្រី១៤នាក់ ហើយអ្នកធ្វើតេស្តទាំងអស់ ត្រូវបានក្រសួងសុខាភិបាលធ្វើចត្តាឡីស័ក។ ចំពោះទីតាំងខាងលើ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន និងរង់ចាំការអនុញ្ញាតពក្រសួងសុខាភិបាល ទើបបើកឲ្យដំណើរការវិញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” គឺទី១, បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រឈ្មោះ ឌីមកំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ទី២. ស្ត្រីជនជាតិខ្មែរអាយុ៣២ ឆ្នាំ ជាភរិយាបុរសអាយុ៣៩ ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅបូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយបុរសអាយុ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៥ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ទី៣. កុមារា ជនជាតិខ្មែរអាយុ៣ឆ្នាំ ជាកូនប្រុស របស់បុរសអាយុ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាក្មួយប្រុសបុរសអាយុ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៥ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ទី៤. បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះដែរ។ បច្ចុប្បន្នអ្នកជំងឺ ដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ