កីឡា
ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រឡប់មកប្រកបអាជីពនៅខ្មែរវិញ ក្រោយពនេចរនៅក្រៅប្រទេស
កីឡាករ ធារី ចន្ថាប៊ីន ដែលជាខ្សែបម្រើកូនខ្មែរ-បារាំង និងជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្តត្រឡប់មកប្រកបអាជីពនៅលីគកំពូលប្រទេសកម្ពុជា Metfone Cambodian Legaue វិញក្រោយចាកចេញទៅចូលរួមក្លិបបាល់ទាត់មួយចំនួននៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) រយៈពេល៣ឆ្នាំជាប់ៗគ្នា។
នៅល្ងាចថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ នេះក្លិបបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា បានប្រកាសពីការចុះកិច្ចសន្យាយកកីឡាករ ធារី ចន្ថាប៊ីន មកចូលរួមជាមួយក្រុមដើម្បីត្រៀមប្រកួតនៅរដូវកាលឆ្នាំ២០២១ ទាំងក្នុងពានរង្វាន់លីគកំពូលនិងការពារតំណែងជើងឯកពានសម្តេចតេជោ។ អ្វីដែលជាពិសេសនោះក្លិបដែលមានមូលដ្ឋាននៅតំបន់ហ្គ្រេនភ្នំពេញ មួយនេះមានអម្រែកមួយទៀតគឺតំណាងអោយប្រទេសកម្ពុជា ទៅប្រកួតក្នុងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2021 ក្នុងវគ្គជម្រុះជុំចុងក្រោយ។
កីឡាករវ័យ២៧ឆ្នាំរូបនេះ បានប្រាប់អ្នកគាំទ្រក្នុងកិច្ចសម្ភាសន៍លើទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មុនចូលរួមជាមួយវិសាខា ថាមានក្លិបនៅថៃ ម៉ាឡេស៊ី និងកម្ពុជា ចចារជាមួយខ្លួនតែអ្វីៗគឺគេចង់ផ្តោតលើការសម្រាកជាមួយគ្រួសារសិន ហើយម្យ៉ាងទៀតពេលនេះរូបគេមានគ្រួសារ (ភរិយានិងកូន) រឿងសម្រេចទៅលេងនៅក្រៅស្រុកគឺចាំបាច់ពិចារណាច្បាស់លាស់សិន។
មុនដំណើរមកដល់របស់ ធារី ចន្ថាប៊ីន ក្រុមវិសាខា បានប្រកាសបន្តកិច្ចសន្យាជាមួយកម្លាំងស្នូលសំខាន់ៗដូចជា កែវ សុខផេង, ច្រឹង ពលរដ្ឋ, អ៊ិន វិឆ័យ, កីឡាករអាហ្វ្រិកខាងត្បូង Mohammed Khan និងខ្ចីជើងអ្នកចាំទី អោម ឧត្តម មកពីព្រះខ័នរាជស្វាយរៀង ជាដើម។ ទន្ទឹមនឹងគ្នានេះដែរក្លិបបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករ គឹម ឆៃយ៉ា អ្នកចាំទី ជា វណ្ណសាក់ កីឡាករ ម៉ាត់ សាក់រវី កីឡាករ សាន គឹមហេង កីឡាករជនជាតិក្រូអាត Mihaljevic FILIPនិងគ្រូបង្វឹកអ្នកចាំទី សួង ភារម្យ ផងដែរ។
សូមបញ្ជាក់ថា ពេញ១រដូវកាលឆ្នាំ២០២០ ជាមួយក្រុម Perak FA នៅម៉ាឡេស៊ី កីឡាករ ធារី ចន្ថាប៊ីន បានជួយក្រុមរបស់ខ្លួន ឈ្នះជើងឯកពានបើករដូវកាល Unity Shield និងឈរចំណាត់ថ្នាក់លេខ៤ក្នុងចំណោមក្រុមទាំង១២ប្រចាំលីគកំពូលម៉ាឡេស៊ី ខណៈរូបគេរកបានគ្រាប់បាល់១គ្រាប់ក្នុងនាមជាខ្សែបម្រើ។ ចំណែកពានរង្វាន់ 2020 Malaysia Cup និងពានរង្វាន់2020 Malaysia FA Cup ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី សម្រេចរំសាយចោលវិញដោយសារបញ្ហាកូវីដ១៩។
គេនៅចាំបានថាកីឡាករបាល់ទាត់ ធារី ចន្ថាប៊ីន បានធ្វើដំណើរពីប្រទេសបារាំង ឆ្ពោះមកកម្ពុជា ដោយចុះកិច្ចសន្យាជាក្លិបភ្នំពេញក្រោន លើកដំបូងកាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ ដំណាលគ្នានឹងមិត្តភក្ដិមកពីបារាំងជាមួយគ្នា កុក បូរីស និង គួច ដានី បន្ទាប់ពីពួកគេបានធ្វើដំណើរជាមួយក្រុមបាល់ទាត់កូនខ្មែរ-អឺរ៉ុប ដែលដឹកនាំដោយអតីតវីរបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត មកប្រកួតនៅកម្ពុជា អំឡុងពាក់កណ្ដាលឆ្នាំ ២០១២។ រូបគេជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០១៤ រហូតដល់ខែតុលា ឆ្នាំ២០១៧។
នៅដើមរដូវកាលឆ្នាំ២០១៧ រូបគេបានចេញទៅចូលរួមជាមួយក្លិប Krabi FC សមាជិកពានរង្វាន់លីគលំដាប់ទី២នៅប្រទេសថៃ ខណៈនៅពាក់រដូវកាលរូបគេបានផ្លាស់មកលេងនៅកម្ពុជា វិញជាមួយក្លិបអគ្គីសនីកម្ពុជា។ នៅឆ្នាំ២០១៨ និង២០១៩ រូបគេបានចូលរួមជាមួយក្រុម Terengganu FA នៅលីគកំពូលម៉ាឡេស៊ី ខណៈដើមរដូវកាលឆ្នាំ២០២០ រូបគេត្រូវបានក្រុម Sukhothai នៅលីគកំពូលថៃ ប្រកាសចុះកុងត្រា តែមិនបានចូលរួមលេងជាមួយនោះទេ ស្រាប់តែលេចមុខនៅក្រុម Perak FA របស់ម៉ាឡេស៊ីវិញ៕
ម៉េង ហួរ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត