Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ខុសប្លែក​ពី​រាល់​ឆ្នាំ ខណៈ​ចាប់​ផ្តើមក​សាង​ហើយ

បានផុស

នៅ

ស្ពាន​ឫស្សី​ដ៏​ទាក់ទាញ​ឆ្លង​ដៃទន្លេ​មេគង្គ​សម្រាប់​ឆ្លង​ពី​ក្រុង​កំពង់ចាម​ទៅកាន់​កោះ​ប៉ែន​មិនអាច​បាត់បង់​ទេ​ ទោះបី​មាន​ស្ពានថ្ម​ថ្មី​ក៏​ដោយ​។ ស្ពាន​ឫស្សី​ជា​ស្ពាន​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ប្រទេស​និង​ក្រៅប្រទេស មកលេង​កម្សាន្ត​លើទឹក​ដី​ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ននេះ​កំពុងតែ​កសាងឡើង​វិញ​ហើយ ខណៈ​ទឹកទន្លេ​បាន​ស្រក​ទៅវិញ​។

ជា​រៀងរាល់ឆ្នាំ​ស្ពាន​ឫស្សី​កោះ​ប៉ែន​នេះ ​ត្រូវ​បាន​កសាង​រួច​តាំងពី​ខែ​វិច្ឆិកា​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​ទឹកទន្លេ​មេគង្គ​មានការ​ស្រក់​យឺត ទើប​គេ​ចាប់ផ្តើម​កសាង​នៅក្នុង​ដើមខែ​ធ្នូ​នេះ​ដែល​មាន​ប្រវែង​ជាង​៨០០​ម៉ែត្រ​ដោយមាន​ទទឹង​១​ម៉ែត្រ​កន្លះ​ដែល​ចំណាយ​ឫស្សី​ជាង​២​ម៉ឺន​ដើម។ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ប៊ុន ដា​រ៉ា ដែល​ជា​ម្ចាស់​អភិរក្ស​ស្ពាន​ឫស្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ពាន​ឫស្សី​កោះ​ប៉ែន​គឺ​កំពុងតែ​បាន​កសាង​ជា​បណ្តើរៗ ខណៈ​បច្ចុប្បន្ន​បាន​១០%​ហើយ បើ​ទោះបី​ទឹកទន្លេ​មេគង្គ​មានការ​ស្រក​ចុះ​យឺតយ៉ាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ដា​រ៉ា បាន​បន្ថែមទៀតថា ឆ្នាំនេះ​ការ​កសាង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ឡើ​ង​វិញ គឺមាន​ការខុសប្លែក​ជាង​រាល់​ឆ្នាំ ពោល​គឺ មាន​ផ្លូវ​ចេញចូល​ធំ​ទូលាយ ទាំង​កន្លែង​ចំណតរថយន្ត​ម៉ូតូ មាន​បង្គន់​អនាម័យ​ចល័ត មាន​ពោង​ទឹក​ខ្នាត​មធ្យម​សម្រាប់​ក្មេង​លេង និង​មានការ​រៀបចំ​គ្រែ​លំហែកាយ ដោយមាន​ការកំណត់​តារាង​មុខម្ហូប និង​សេវាកម្ម​ផងដែរ​។

គូសបញ្ជាក់​ផង​ដែរ​ថា ស្ពាន​ឫស្សី​កោះ​ប៉ែន​នេះ គឺ​បានបង្ហាញ​ភាព​ទាក់ទាញ​និង​សក្កា​នុព​ល​យ៉ាងសំខាន់​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពង់ចាម ហើយ​ក្នុងឆ្នាំនេះ​មាន​លក្ខណ​:​ប្លែក​ជាង​រាល់​ឆ្នាំ​គឺមាន​ការ​ពង្រីង​ឆ្នេរ​ខ្សាច់ និង​ផ្លូវចេញចូល​ធំ​ជាង​មុន ដើម្បី​សម្រួល​ចរាចរ​កុំ​មានការ​កក់​ស្ទះ​នាពេល​បុណ្យទាន និង​មួយវិញទៀត​នោះ​គឺ​ខាង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​មាន​បង្កើត​ស្តង់​សម្រាប់​ឲ្យ​អ្នកភូមិ​លើ​កោះ​នេះ​បាន​លក់​នំ​ចំណី​ខ្មែរ​ដែល​ផលិត​ផ្ទាល់​តែម្តង​។

ស្ពាន​ឫស្សី​កោះ​ប៉ែន នឹង​អាច​ទាញ​យក​ភ្ញៀវ​ទេសចរណ៍​កាន់តែ​កើនឡើង​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខេត្តកំពង់ចាម ហើយ​អ្វី​ដែល​យើង​រង់ចាំ​មិន​ភ្លេច​នោះ​តំបន់​មួយ​នេះ​ល្បី​ក្នុង​បទ​ចំរៀង​របស់​អធិរាជ​សំលេង​មាស ស៊ុន ស៊ី​សាមុត ផងដែរ​៕
អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម