Connect with us

ព័ត៌មានជាតិ

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

បានផុស

នៅ

ភ្នំពេញ ៖​ ខណៈពេលដែល​ប្រទេស​កម្ពុជា​កំពុងមាន​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ចូលទៅក្នុង​សហគមន៍​និង​មាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​មាន​អាកា​រៈ​គ្រុនផ្តាសាយ​ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​បែងចែក​មិន​ច្បាស់លាស់​រវាង​រោគសញ្ញា​កូ​វីដ​១៩​និង​រោគសញ្ញា​ផ្តាសាយ​។

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​និង​ជំងឺ​ផ្តាសាយ​មាន​លក្ខណៈ​ខុសគ្នា​ដូចជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​១៩​រួមមាន​ទី​១.​គ្រុនក្តៅ​លើសពី​៣៧.៥​អង្សា​សេ​ទី​២. ក្អក​និង​ឈឺ​ក​លើសពី​៤​ថ្ងៃ ទី​៣.​អាចមាន​អាការ​រមួល​ពោះ​ក្អួតចង្អោរ​រាគ​រួស​និង​ពិបាក​ដកដង្ហើម​ទី​៤. ករណី​ធ្ងន់ធ្ងរ​អាចឈាន​ដល់​រលា​ក​ឬ​ហើម​សួត​និង​ទី​៥​ឈឺ​តាម​ដងខ្លួន​និង​ទទួលទាន​បាយ​មិនសូវ​បាន​។

បន្ថែម​ពី​រោគសញ្ញា​ទាំង​៥​ខាងលើ​នេះ​ អ្នក​ដែល​សង្ស័យ​ថា ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ត្រូវ​មាន​ប្រវត្តិ​ធ្វើដំណើរ​ឆ្លងខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ឬ​ក្រៅប្រទេស​កម្ពុជា​កំឡុងពេល​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា​។

បាន​ប៉ះពាល់​ជាមួយ​អ្នក​ដែល​បានធ្វើ​ដំណើរ​ក្រៅប្រទេស​កម្ពុជា​កំឡុងពេល​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា​ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ដែល​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​ក្នុងកំឡុងពេល​១៤​ថ្ងៃមុន​ពេលចេញ​រោគសញ្ញា​ឬ​ជា​អ្នក​ថែទាំ​សុខភាព​នៅ​គ្រឹះស្ថាន​សុខាភិបាល​។​

​ចំណែក​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​វិញ​រួមមាន​ទី​១.​ឡើង​កំដៅ​ខ្ពស់​តែ​នឹង​ធូរស្រាល​វិញ​បន្តិច​ម្ដងៗ​ទី​២.​ក្អក​កណ្ដាស់​បន្តិចបន្តួច​តែ​នឹង​ធូរស្រាល​វិញ​បន្តិច​ម្ដងៗ​ទី​៣.​មិន​មាន​អាកា​រៈ​រាគ​រួស​ទី​៤.​តឹង​ច្រមុះ​ហៀរ​សំបោរ​ពិបាក​ដកដង្ហើម​និង​ទី​៥​អស់កម្លាំង​ឈឺ​តាម​ដងខ្លួន​បន្តិចបន្តួច​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម