Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ បន្ត​ចូលរួម​ក្នុង​សកម្មភាព​បម្រើ​ពលរដ្ឋ​រងគ្រោះ​ ក្រោយ​ទឹកជំនន់​ស្រក​ជា​បណ្ដើរៗ​វិញ

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​បន្ត​វិធាន​ការជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ខណៈ​ទឹក​ស្រក​វិញ​បណ្តើរៗ​ដោយ​ដឹក​ជន​ពួកគាត់​និង​សម្ភារៈប្រើប្រាស់​ទៅ​លំនៅឋាន​ជា​បណ្តើរៗ រួម​នឹង​ការ​ជួយ​ធ្វើ​អនាម័យ​តាម​ដងផ្លូវ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​ទឹក​ស្រក​អាច​រស់នៅ​បាន​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប៉ុន្មា​ន​ថ្ងៃនេះ​បាន​ចូលរួម ជាមួយនឹង​យុវជន​កាកបាទក្រហម កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ចុះ​លើកដាក់​លីសែង​និង​រៀបចំ អំណោយ របស់​កាកបាទក្រហម​កម្ពុជា ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ១,៣៨២​គ្រួសារ មកពី ៦​សង្កាត់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​នឹង​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​នៅ​ទីតាំង​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​ក្លោងទ្វារ វត្ត​កំពែង​។

ក្នុង​ឱកាស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ ចុះ​ចែក​តង់ ធុង​ស្តុក​ទឹក និង​ដឹក​ទឹកស្អាត ដាក់ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ទាំង​៥០​គ្រួសារ លោក​បាន​ជួប​ជួយ​គ្រួសារ​កម្មករ​សំណង់​មួយ​គ្រួសារ ដែល​បាត់បង់​ការងារ​ធ្វើ គ្មាន​ជម្រក​សមរម្យ និង​ខ្វះ​លទ្ធភាព​ចិញ្ចឹម​គ្រួសារ ដោយ​លោក រ័ត្ន ស្រ៊ាង បាន ឧបត្ថម្ភ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ធុង​ស្តុក​ទឹក តង់ ព្រមទាំង ជួយ​គាត់​ឲ្យ​បាន​ការងារ​សំណង់ ធ្វើ​ភ្លាមៗ ដើម្បី​ទទួលបាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ជា​បន្ត​ទៅមុខ​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេងៗ ដោយ​មិន​ឲ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស​ចាស់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អាសិរពិស និង​ត្រូវ​មាន​អនាម័យ​ជានិច្ច​ក្នុងពេល​ទទួលទាន​អាហារ និង​ត្រូវ​ហូប​ទឹកស្អាត​។

ជាមួយនេះដែរ​ បងប្អូន​ដែល​បាន​ជម្លៀស​ពី​ទីទួល​សុវត្ថិភាព​មក​លំនៅឋាន​ជា​បណ្តើរៗ​វិញ​នោះ​ ក៏ត្រូវ​គិត​អំពី​គម្លាត​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣១ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤០ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៦ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម