ព័ត៌មានជាតិ
រាជរដ្ឋាភិបាលគ្រោងកាត់សង្កាត់៤ និង ភូមិ៥ពីក្រុងតាខ្មៅ មកស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាល ភ្នំពេញវិញ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងកាត់សង្កាត់ចំនួន៤និងភូមិចំនួន៥ពីក្រុងតាខ្មៅ ខេត្តកណ្តាលឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោរាជធានីភ្នំពេញវិញ។
ការសម្រេចកាត់សង្កាត់ចំនួន៤និងភូមិចំនួន៥ពីក្រុងតាខ្មៅចូលមករាជធានីភ្នំពេញនេះបានធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការស្នើសុំពីរដ្ឋាបាលរាជធានីភ្នំពេញនិងខេត្តកណ្តាលបានដាក់លិខិតមកកាន់ក្រសួងមហាផ្ទៃដើម្បីស្នើកែសម្រួលព្រំប្រទល់រវាងរាជធានីភ្នំពេញនិងខេត្តកណ្តាលដោយកាត់យកផ្ទៃដីទំហំ៣០២ហិកតា(ពីក្រុងតាខ្មៅឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សង្កាត់ចំនួន៤និងភូមិចំនួន៥ដែលត្រូវដាក់ស្ថិតក្រោមខណ្ឌដង្កោរួមមានភូមិស្ទឹងជ្រៅនិងភូមិព្រែកតាពៅនៃសង្កាត់ដើមមៀន,ភូមិព្រែកអញ្ចាញនៃសង្កាត់ព្រែកឫស្សី,ភូមិព្រែកតាឡុងនៃសង្កាត់តាក្តុលនិងភូមិបត្តាជឺនៃសង្កាត់ព្រែកហូរមានផ្ទះចំនួន១៣៩ខ្នងស្មើនឹង១៧៧គ្រួសារមានប្រជាពលរដ្ឋចំនួន៧៥៣នាក់៕
ដោយ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ