Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ កំពុងមាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​ទៅលើ​បុរី និង​ដី​សម្រាប់​សាងសង់​លំនៅឋាន​

បានផុស

នៅ

ភ្នំពេញ​៖ តំបន់​សក្តានុពល ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​បច្ចុប្បន្ននេះ​កំពុងមាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ទៅ​គម្រោង​លើ​បុរី និង​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន ខណៈ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​នេះ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​ទំនិញ​ច្រើន ដែល​បាន​បង្ក​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម និង​មុខ​ជំនួញ​បាន​គ្រប់​ប្រភេទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាប់​ចាប់ពី​ម្តុំ​ស្ពាន​ព្រែក​សំរោង​រហូត​ទៅដល់​រោងចក្រ​ថៃ​ហ្គឺ​ផ្លូវជាតិ​លេខ​១ មាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​សម្រុក​ទៅ​ទិញ​ម្តុំ​ច្រើន ដោយសារ​តំបន់​នោះ មាន​ផាសុកភាព​និង​អំណោយផល​ល្អ ម្យ៉ាងទៀត​ចំពោះ​ការរស់នៅ​តំបន់​នោះ​វិញ ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ទាន់សម័យ​ដោយសារតែ​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ មាន​ផ្សារ​ទំនើប និង​តំបន់​កម្សាន្ត​ទៀតផង​។

​បើតាម​ការអះអាង​ពី​អ្នកជំនាញ​អចលនទ្រព្យ នៅ​ថ្ងៃ​អនាគត​តំបន់​នេះ​នឹង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន ព្រោះ​មាន​គម្រោង​ធំ​ដូចជា ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ជាដើម ដែលជា​ហេតុ​អាច​បណ្តាលឱ្យ​គម្រោង​វិនិយោគ​ធំៗ​ដទៃ​សម្រេច​មក​វិនិយោគ​ជា​បន្តបន្ទាប់​។​

​ជាមួយគ្នានេះ​គម្រោង​ម៉ា​រី​ហូ​ម មាន​ទីតាំង អម​សងខាង ដោយ​ទន្លេមេគង្គ និង​ទន្លេបាសាក់ ព្រែក​ឯង និង​ជា​តំបន់​លំនៅដ្ឋាន បែប​ធម្មជាតិ សម្បូរ​ទៅដោយ ដើមឈើ​បៃតង​ស្រស់ និង​ខ្យល់អាកាស ស្រស់ស្រាយ រួមទាំង​ភាពស្ងប់ស្ងាត់​ល្អ ហើយក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​ជាខ្លាំង ដោយសារ​កត្តា​ភូមិសាស្ត្រ សក្តានុពល​នៃ​តំបន់​ជុំវិញ ព្រមទាំង​តម្លៃ​ពិសេស​សមរម្យ​យ៉ាង​ទាក់ទាញ​។ លំនៅដ្ឋាន ម៉ា​រី​ហូ​ម គឺជា​បុរី​ដែល​ផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាព​ស៊ី​វិ​ល័យ និង​សុវត្ថិភាព ជូន​ម្ចាស់ផ្ទះ​នីមួយៗ​។

អ្វីដែល​ពិសេស​នោះ​ស្ថិតក្នុង​ដំណាក់កាល​ទី​១​នេះ លោកអ្នក​អាច​អញ្ជើញ ធ្វើការ​កក់​ប្រាក់ ជ្រើសរើស​ទីតាំង​ឥឡូវនេះ និង​ធ្វើជា​ម្ចាស់ផ្ទះ​ដ៏​ស្រស់ស្អាត ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ 23,000​ដុល្លារ​ភ្លាមៗ ពី​គម្រោង ម៉ា​រី​ហូ​ម ។

លំនៅដ្ឋាន ម៉ា​រី​ហូ​ម ស្ថិតនៅ​តំបន់​សក្តានុពល​ខ្លាំង នៅ​ជិត​សាលារៀន​អន្តរជាតិ មន្ទីរពេទ្យ​អន្តរជាតិ ភោជនីយដ្ឋាន​ស្តង់ដារ​ខ្ពស់​ទំនើបៗ និង​សេវាសាធារណៈ​ផ្សេងៗ​ទៀត ។ ម៉ា​រី​ហូ​ម មាន​វីឡា​ភ្លោះ និង​ផ្ទះ​អាជីវកម្ម ដែលមាន​ការ​រចនា យ៉ាង​ល្អិតល្អន់ និង​ស្រស់ស្អាត មិន​ថា​ផ្នែក​ខាងក្នុង ឬ​ផ្នែក​ខាងក្រៅ​នោះឡើយ ។​
​លំនៅដ្ឋាន ម៉ា​រី​ហូ​ម ស័ក្តិសម​បំផុត សម្រាប់​អ្នករស់នៅ បែប​ស៊ី​វិ​ល័យ ទាន់សម័យ និង​រស់នៅ​ប្រកបដោយ​ភាពកក់ក្តៅ និង​សុភមង្គល​។ សូម​រួសរាន់​ឡើង លំនៅដ្ឋាន ម៉ា​រី​ហូ​ម យើងខ្ញុំ​នៅសល់​ផ្ទះ​ត្រឹមតែ ៤០% ប៉ុណ្ណោះ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​ទូរស័ព្ទ​លេខ​៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម