Connect with us

ព័ត៌មានជាតិ

ប្រមូលផលស្រូវវស្សាបានជាង​ ១,៧​ លានហិកតា និងទិន្នផល​ជាង ៥,៦ លានតោន

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ លោក វេ​ង សាខុន បានឲ្យដឹងនាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២០ នេះថា គិត​ត្រឹម​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២០ មាន​ផ្ទៃដី​ស្រែវស្សា​ជាង​ ១,៧​ លាន​ហិកតា ស្មើនឹង​៦៤,១០​ភាគរយ ដែល​ត្រូវបាន​ប្រមូល​ផល​រួចក្នុងនោះ​ទិ​ន្នផល​ស្រូវ​សរុប​មាន​ចំនួន ៥,៦៥២,២៩៧ ​តោន​ ។ ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ហិកតា បាន​ចំនួន៣,១៦​តោន ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍ ​នៃ​ការងារ​ប្រមូល​ផល​ស្រូវវស្សា​នៅតាម​បណ្ដា​ខេត្ត​នីមួយៗដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ដំណាំ​ស្រូវ​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានឲ្យដឹងថា ខេត្តកោះកុង ក្រចេះ រតនគិរី និង​ស្ទឹងត្រែង ប្រមូល​ផល​ស្រូវវស្សា ​បាន​ជាង​៩០​ ភាគរយ នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប​ ។ រីឯ​ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង​និង​ខេត្ត​​ឧ​ត្ត​រ​មានជ័យ ប្រមូល​ផលស្រូវ​បាន​ប្រមាណ​៧០ទៅ៨០​ភាគរយ នៃ​ផ្ទៃ​ដាំ​ដុះ​សរុប​។ចំណែក​ខេត្ត​បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល មណ្ឌលគិរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន​និង​ខេត្ត​ត្បូងឃ្មុំ ទើប​ប្រមូល​ផល​បាន​ពី​៥០​ទៅ​៦០​ ភាគរយ​ប៉ុណ្ណោះ ខណៈ​ខេត្តបាត់ដំបង កំពង់ស្ពឺ និង​ខេត្តកំពង់ធំ ប្រមូល​ផល​បាន​ក្រោម​៥០​ភាគរយ​ ។ ដោយឡែកខេត្ត​ព្រះសីហនុ​ ប្រមូលបាន​តិចជាងគេ គឺ​ទើបតែ​បាន​២០​ភាគរយ​​ លើ​ផ្ទៃដី​ដាំ​សរុប​។​

​សូម​រំឭក​ថា ដើម្បី​ស្ដារ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​កន្លង​មក​ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចែក​ពូជស្រូវ​ ចំនួន ៦,៤៣៤​តោន និង​ពូជ​បន្លែ​ ជិត៥៦ ​ម៉ឺន​កញ្ចប់ទៅ​ដល់​កសិករ ។ ​ទឹកជំនន់​នាពេលកន្លងមក​ ​បានធ្វើឲ្យ​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត ចំនួន​២០ ក្នុង​នោះ​មាន​ពលរដ្ឋ​ប្រមាណ ៦០​ ម៉ឺន​នាក់ រង​ផលប៉ះពាល់​,មនុស្ស​៤៤​នាក់ បាន​បាត់​បង់ជីវិត និង​ដំណាំ​កសិ​កម្ម​ប្រមាណ៣៨​ម៉ឺន​ហិកតា ​ត្រូវបានលិច​លង់៕

អត្ថបទ​​៖ណារី


 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម