គ្រឿង​សម្អាង​ហួស​សុពលភាព​ជាង២តោន ត្រូវ​សមត្ថកិច្ច​រឹបអូស – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

គ្រឿង​សម្អាង​ហួស​សុពលភាព​ជាង២តោន ត្រូវ​សមត្ថកិច្ច​រឹបអូស

Published

on

កាល​ពី​ថ្ងៃ​ទី២២-២៣ ខែតុលា ឆ្នាំ​២០២០ កង​កម្លាំង​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ រួម​ជា​មួយ​នឹង​កម្លាំង​ចម្រុះ​អន្តរក្រសួង ​បាន​ចុះ​បង្ក្រាប​ទី​តាំង​ស្ដុក​គ្រឿង​សម្អាង​ខូច​គុណ​ភាព​២​កន្លែង។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​មួយ​កន្លែង ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ដែល​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​នាំចូល​មកពី​ប្រទេស​កូរ៉េ ជា​ច្រើន​មុន​មិន​មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល ហើយ​ផលិត​ទាំងនោះ​ភាគ​ច្រើន​ខូចគុណភាព និង​ហួស​សុពលភាព​។ ចំណែក​ឯកាល​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ ក៏​បាន​បន្ត​រក​ឃើញ​ទីតាំង​ស្តុក​ទុក​មួយ​កន្លែង​ទៀត ​ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មានជ័យ ដែល​ជា​ឃ្លាំង​ធំ​រក្សាទុក​ផលិតផល​គ្រឿងសម្អាង ចំនួន​៥៧​មុខ ដែល​នាំចូល​ពី​ប្រទេស​កូរ៉េ ជាង​២០​តោន ដោយ​ផលិតផល​ទាំងនោះ​ជាង​៩០% បាន​ខូចគុណភាព ហួស​សុពលភាព និង​បាន​រក​ឃើញ​ម៉ា​ស៊ី​ន​សម្រាប់​បោះពុម្ព​សុពលភាព​ឡើ​ង​វិញ​។ បច្ចុប្បន្ន​ទីតាំង​ទាំងពីរ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ធ្វើ​ការបិទ​ទីតាំង​ជា​បណ្ដោះអាសន្ន និង​ផលិតផល​ទាំងនោះ​នឹង​ត្រូវ​ដកហូត​ទៅ​កម្ទេច​ចោល​៕​

សូមចុចអាន៖ សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​ ការប្រកួតប្រជែង​ដេញដោល យុវជន​ថ្នាក់​ជាតិ​ឆ្នាំ​២០២០

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម