ព័ត៌មានជាតិ
ប្រទះឃើញសពទារិកា នៅសួនច្បារវត្តភ្នំ
មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឃើញស្បោងខ្មៅមួយនៅលើសួនច្បារ ខណៈបើកមើល ស្រាប់តែប្រទះសពទារិកាម្នាក់ សង្ស័យកើតមិនគ្រប់ខែ ក៏ត្រូវម្តាយយកផ្លុងចោល។
ហេតុការណ៍ប្រទះឃើញសាកសពទារិកាម្នាក់នោះ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ចំណុចក្រោមដើមឈើ លើសួនច្បារមិត្តភាពកម្ពុជា-ថៃ ផ្លូវលេខ៦១ កែងផ្លូវលេខ៩៦ ភូមិទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពី ឈ្មោះ លី វណ្ណៈ ភេទប្រុស ឆ្នាំកំណើត១៩៧៦ មុខរបរកម្មករសួនច្បារ និងរុក្ខជាតិ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៦E4 ផ្លូវលេខ៦៣ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ គាត់បានជិះម៉ូតូចេញពីផ្ទះ មកធ្វើការសំអាតសួនច្បារកន្លែងកើតហេតុខាងលើ ក៏ឃើញស្បោងខ្មៅមួយនៅក្រោមដើមឈើ។ ក្នុងនោះ ដោយមានការសង្ស័យ បានបើកមើល ឃើញមានសពទារិកានៅក្នុងស្បោងខ្មៅនោះ រួច គាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
ជាលទ្ធផលតាមការពិនិត្យ ការិយាល័យជំនាញបច្ចេកទេស និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា កូនកើតមិនគ្រប់ខែ(ស្លាប់ក្រោយសម្រាល)។
ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានប្រគល់សពឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីចាត់ចែងយកទៅបូជា៕
អត្ថបទ ៖ រស្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ