ក្តៅៗ សម្តេច​តេជោ ប្រកាស​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​នៅ​ចោម​ចៅ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្តៅៗ សម្តេច​តេជោ ប្រកាស​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​នៅ​ចោម​ចៅ

Published

on

សម្តេច​តេជោ ហ៊ុន សែន​ នៅ​ព្រឹកនេះ​បាន​ប្រកាស​ដាក់​ឲ្យប្រើប្រាស់​​ផ្លូវ​ក្រោម​ដី​នៅ​អតីត​រង្វង់​មូល​ចោមចៅ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ជា​បណ្តោះ​អាសន្ន ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ ដែល​កើតឡើង​នៅក្នុង​តំបន់​នោះ​។​

ការ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​បណ្តោះអាសន្ន បន្ទាប់​ពី​ក្រុម​បច្ចេកទេស​ទើប​តែ​បញ្ចប់​ការ​អ៊ុត​កៅស៊ូ​បាន​រួច​រាល់។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​ការសាងសង់​ក្នុង​រយៈពេល​៣០ ខែ​និង​ចំណាយ​ថវិការ​សាងសង់​ចំនួន​២២ លាន​ដុល្លា​អាមេរិក​។​នៅពេល​សាងសង់​រួចរាល់ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នេះ​ត្រូវបាន​ធានាថា​នឹង​អាច​ប្រើប្រាស់​បាន​រយៈពេល ១០០ ឆ្នាំ​។​

​យោងតាម​ផែនការមេ ផ្នែក​សំខាន់​នៃ​ស្ពាន​អាកា​សត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ទៅ​ផ្លូវជាតិ​លេខ ៣ ហើយ​នឹងមាន​បណ្តោយ ៤០៨ ម៉ែត្រ និង​ទទឹង ១៥,៨ ម៉ែត្រ​។​ ​ផ្នែក​ទី ២ ភ្ជាប់​មហាវិថី​សហព័ន្ធរុស្ស៊ី​ទៅ​ផ្លូវ​វេ​ង​ស្រេង ហើយ​នឹងមាន​បណ្តោយ ៤០ ម៉ែត្រ និង​ទទឹង ៥,២៥ ម៉ែត្រ​។​ ​ទី ៣ ភ្ជាប់​ផ្លូវ​វេ​ង​ស្រេង ទៅ​ផ្លូវជាតិ​លេខ ៣ ហើយ​នឹងមាន​បណ្តោយ ៦០ ម៉ែត្រ និង​ទទឹង ៥,២៥ ម៉ែត្រ​។​

​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​មាន​ប្រវែង ៤៧០ ម៉ែត្រ​និង​ទទឹង ៨.៥ ម៉ែត្រ​។​ រង្វង់​មូល​ចោមចៅ នឹង​ក្លាយជា​ផ្លូវ​ត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ និង​ផ្លូវជាតិ​លេខ ៣ និង ៤ ដែលជា​ច្រកចេញចូល​សម្រាប់​នាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ថាស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ បានបញ្ចប់​ការសាងសង់​រួចរាល់ ៥៥ ភាគរយ​ហើយ​៕

អត្ថបទ៖ ដីក្រហម

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម