Connect with us

ព័ត៌មានជាតិ

ពេជ្រ សោភា ហ៊ាន​ប្រកាសដោយ​មិន​ខ្មាស​ យក់ ថិតរដ្ឋា ជា​អាយដល​របស់​ខ្លួន

បានផុស

នៅ

តារា​ចម្រៀង​ស្រី អ្នក​នាង​ពេជ្រ សោភា ហ៊ាន​ប្រកាស​ថា អ្នក​នាង យក់ ថិតរដ្ឋា ជា​អាយដល​របស់​ខ្លួន ដោយ​មិន​ខ្មាស​តាម ​Facebook Page របស់​ខ្លួន​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២០ តារា​ចម្រៀង​ស្រី​ជួរមុខ​ប្រចាំ​ផលិត​កម្ម​ហង្សមាស អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជា​មួយ​តារា​ចម្រៀង​ផលិត​កម្ម​ផ្សេង​គ្នា អ្នក​នាង យក់ ថិតរដ្ឋា ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន ដោយ​ភ្ជាប់​ជា​មួយ​ពាក្យពេចន៍​ដ៏​ចាក់ដោត​ដោយ​អ្នក​នាង​បាន​សរសេរ​ថា ” ម្នាក់នឹងហើយ​ជា អាយដល ខ្ញុំ សំឡេង​ពីរោះ​មិន​ប្រែ​នៅតែ​ពីរោះ” ។ តាម​រយៈ​ សារ​ដែល​អ្នក​នាង​ ពេជ្រ សោភា ​បាន​បង្ហោះរួម​ជាមួយ​រូបភាព​បែប​ស្និទ្ធស្នាល​ជា​មួយ​អ្នកនាង យក់ ថិតរដ្ឋា មួយ​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ហ្វេន​តារា​ស្រី​ទាំង​ពីរ​ដួង។

នេះ​ក៏​មិនជាលើកទី​មួយ​ទេ ដែល​អ្នកនាង យក់ ថិតរដ្ឋា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​តារា​ចម្រៀង​ប្រុស លោក ឃុំ ប៉ុណ្ណាដែត ទទួល​បាន​ការ​សរសើរ​និង​គោរព​ពី​តារា​រួម​អាជីព​ដូចជា​រូប​នាងដែរ។ ក្រៅពី​អ្នកនាង ពេជ្រ សោភា គឺថា​មាន​តារា​ជា​ច្រើន​អ្នក​ទៀត បាន​កោតសរសើរ​អ្នកនាងថា ជាតារាដែលមាន​គ្រួសារ​សុភមង្គល សំឡេង​ពីរោះ ជាពិសេស​ជាតារាស្រី ដែល​មិន​សូវ​មាន​រឿង​អាស្រូវ។ ទោះ​បី​ជា​អ្នក​នាង​បាន​ដើរ​ក្នុង​វិថី​សិល្បៈមួយ​នេះ ​យូរ​ប៉ុនណា តែ​អ្នក​នាង​នៅ​តែ​មាន​ហ្វេន និង​ទស្សនិកជន​គាំទ្រ​រហូត​មកមិន​មាន​ការ​ថមថយ​ឡើយ៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ​ផ្ទុះ​ការគាំទ្រ ! ព្រាប សុវត្ថិ និង មាស សុខ​សោភា ប៉ះគ្នា​ក្នុង​បទ ដួងចិត្ត​ទ័ព បេះដូង​ពេទ្យ ទើប​ចេញ​ផ្លូវការ​មុននេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៦ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម