មហាជន​រិះគន់​ផ្ទះ​មួយ​ដាក់​រូប​វីរ​បុរស​ខ្មែរ​លើ​របង​ផ្ទះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

មហាជន​រិះគន់​ផ្ទះ​មួយ​ដាក់​រូប​វីរ​បុរស​ខ្មែរ​លើ​របង​ផ្ទះ

Published

on

មហាជន​ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​ បាន​រិះគន់​ទៅ​ម្ចាស់​ផ្ទះ​មួយ ​ដែល​ឆ្លាក់​រូប​វីរ​បុរស​ខ្មែរ​នៅ​របង​ផ្ទះទៅវិញ​។

​មហាជន​បាន​និយាយ​ថា ​រូប​ដែល​គេ​ឆ្លាក់​យក​មក​ដាក់​នៅ​របង​ផ្ទះ​នេះ ​គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ អ្នក​និយម​ហាត់​ប្រាណ​ម្នាក់​ បាន​និយាយ​ថា ​មិន​គួរណា​ម្ចាស់ផ្ទះ​ខាងលើ​ឆ្លាក់​រូបសំណាក​វីរ​បុរស​ខ្មែរ​ ដែល​ជា​ទី​គោរព​មក​ដាក់​នៅ​របង​ផ្ទះ​ ព្រៀប​ដូច​ជា​សន្តិសុខ​យាម​ផ្ទះ​ទៅវិញ​។ ​បុរស​នោះ​បន្ត​និយាយ​ថា ខ្ញុំ​មិនមែន​ទើស​ទេ តែ​ខ្ញុំ​មិន​យល់ ហេតុអ្វី​បានជា​គេ​សាងសង់​របង​ផ្ទះ​បែរ​ជា​ដាក់​រូប​ព្រះ​សិរសា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មួយ​ចំហៀង ហើយ​មួយ​ចំហៀង​ទៀត​ គឺ​​ព្រះ​សិរសា​​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទៅវិញ​។

​អ្នក​ដែល​ឃើញ​រូបភាព​នេះ​បាន​និយាយ​ថា​ បើសិនជា​ម្ចាស់ផ្ទះ​ចង់​គោរព​ប្រតិបត្តិ​គួរ​ដាក់​តាំង​ក្នុង​ផ្ទះ​ពិតជា​ប្រពៃ​ណាស់​។ ​មិន​គួរ​យក​រូប​វី​រ​បុរស​ខ្មែរ​មក​ដាក់​នៅ​របង​ផ្ទះ ហាក់​ដូច​ជា​ដាក់​សម្រាប់​យាម​ផ្ទះ​នោះ​ទេ​។ ទាក់ទិន​និង​រូបភាព​បែប​មិន​សម​ភ្នែក​ទៅលើ​មហាជន​បែបនេះ កម្ពុ​ជាថ្មី​បាន​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ដែនដី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា​នេះ​ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​មក​វិញ​ទេ​។ ចំពោះ​រូបភាព​បែបនេះ ​មហាជន​ស្នើសុំ​ទៅ​អ្នកទទួលខុសត្រូវ​គួរ​ពិភាក្សា​ទៅ​ម្ចាស់ផ្ទះ​គួរ​បញ្ឈប់​ដាក់​រូបសំណាក​វីរ​បុរស​ខ្មែរ​ នៅ​តាម​របង​ផ្ទះ​បែបនេះ​ទៅ ​ព្រោះ​មិន​សាក​សម​ទាល់តែសោះ ហើយ​មហាជន​រង់ចាំ​មើល​ថា ​តើ​អាច​ស្ថាប័នរដ្ឋ​លោក​យល់​យ៉ាង​ដូចម្តេច​ដែរ ​ចំពោះ​សកម្មភាព​បែបនេះ​៕

​អត្ថបទ៖ ន​រា

សូមចុចអាន៖ ​​ក្រសួងការងារ អនុញ្ញាត​ឱ្យកម្មករ និយោជិត ឈប់​សម្រាក​ថ្ងៃបុណ្យអុំទូក

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម