Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ឋករណីឆបោក

បានផុស

នៅ

ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច ផ្សារព្រះប្រសប់ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ពាក់ព័ន្ឋករណីបញ្ចាំបន្តោងខ្សែ ក ក្លែងក្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ិន សុគុណ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯ ជនរងគ្រោះ មានឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។

សមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានយកបន្តោងខ្សែ ក រូបសឹង្ហ០១ ធ្វើពីស្ពាន់ស្រោបប្លាទីន មាន​ដាំត្បូង ពណ៌ស ទៅដាក់បញ្ចាំ ឱ្យជនរងគ្រោះ បានប្រាក់៥២០.០០០រៀល ពេលនោះជនរងគ្រោះ សួរជនសង្ស័យ​ថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺ ប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយ​ជនរងគ្រោះ សួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថា មិនស្គាល់ រួចដើរចេញទៅបាត់ ពេលនោះជនរងគ្រោះមានការសង្ស័យ ក៏យកបន្តោង ខ្សែ ក ដុះមើល ក៏ចេញសាច់ស្ពាន់ ទើបដឹងថា ចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកឈ្មោះ លី ផល្លា បានឃើញជនសង្ស័យ នៅហ្គារ៉ាសសាំង គល់ស្ពានព្រែកតាមាក់ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាង មកអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល ដើម្បី បន្តអនុវត្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម