Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ២ និងផ្លូវលេខ២០អា រងការខូច​ខាតធ្ងន់ធ្ងរ​ ដោយសារ​ទឹកជំនន់​

បានផុស

នៅ


គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានហូរគ្របដណ្តប់រាជធានីខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលបណ្តាលអោយផ្ទះសម្បែង ភូមិក ផលដំណាំរបស់ប្រជាកសិករជាច្រើនបានទទួលផលប៉ះពាល់យ៉ាងខ្លាំង ។ ក្រោយពីទឹកស្រកអស់ទៅវិញ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ជាច្រើនខ្សែមានការខូចខាតស្ទើរគ្រប់ទីកន្លែង ដែលមិនធ្វើដំណើរទៅមកបានឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកបើយើងក្រឡេកមកមើលភូមិសាស្ត្រមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញឃើញថា ផ្លូវជាតិ​លេខ២ និងផ្លូវលេខ២០អា ឬ​ ផ្លូវលេខ១០៤ ស្ថិតនៅភូមិរលួស សង្កាត់រលួស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ​ខាង​លិច​រង្វង់​មូល​ស្រីកងស្រូវ ក្បែរ​ បុរី  ពីភពថ្មី ២ បាន​ទទួលរង​ការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរ​ ដោយ​សារជំនន់ទឹក​ភ្លៀងហូរកាត់នេះ ។

ជាក់ស្តែង សូមពិនិត្យមើល រូបភាពអំពីស្ថានភាពផ្លូវ ដែល​កាសែតកម្ពុជាថ្មីទទួលបាននារសៀលថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២០ ក្រោយពីទឹកស្រកអស់ទៅវិញ បាន​បង្ហាញ​ថា ផ្លូវ​នៅ​ទី​តាំង​ខាងលើ​ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ ​បណ្ដាល​ឲ្យ​ដាច់ខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំពោះបញ្ហាការខូចខាតនូវស្ថានភាពផ្លូវនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ កំពុងចុះពិនិត្យ វាស់វែង ដើម្បីបញ្ជាក់អោយច្បាស់អំពីទូរលេខពិតប្រាកដ ៕

រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម