ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង៥០០គ្រួសារ នៅខេត្តកំពង់ធំទទួលអំណោយសង្គ្រោះបន្ទាន់
ភ្នំពេញ ៖ សមាគមរ៉ូតារី បានសហការជាមួយក្លឹបរ៉ូតារី ភ្នំពេញខាប់ភីថល ក្លឹប រ៉ូតារី ភ្នំពេញសែនថលនិងក្លឹបរ៉ូតារី ភ្នំពេញ ចតុមុខ បាននាំយកអំណោយសង្គ្រោះបន្ទាន់ចែកជួនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ។
ពិធីចែកអំណោយសង្គ្រោះនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកស្រី ម៉េត រ៉ាវីចិត្រ។
លោកស្រី ឡេង ផល្លី ប្រធានក្លឹបរ៉ូតារី ភ្នំពេញចតុមុខ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងសមាគមរ៉ូតារីក្លឹប បាននាំយកអំណោយសង្គ្រោះបន្ទាន់ដែលមានគ្រឿងឧបភោគនិងបរិភោគមួយចំនួនចែកជួនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅស្រុកស្ទោងខេត្តកំពង់ធំដោយក្នុង១គ្រួសារទទួលបានសម្ភារៈទាំងនោះ មានតម្លៃស្មើនឹង២០ដុល្លារអាមេរិក។
លោកស្រីបានបន្តថា គ្រួសារនីមួយៗទទួលបាន ១. អង្ករពណ៌ស ១០ គីឡូក្រាម ២- មី១ កេស៣- ត្រីខកំប៉ុង ៥ កំប៉ុង៤- អំបិល ១ គីឡូក្រាម៥. ទឹកត្រី ១ ដប៦. ភួយ ១ ៧- មុង ១ ៨. សាប៊ូ ១ ដុំនិង ៩. ទឹកផ្លែឈើ ១ដប។
លោក ណែត សារី អភិបាលស្រុកស្ទោងបានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន ៨០៣៩ ខ្នងផ្ទះ លើឃុំចំនួន ៧ ដែលស្ថិតនៅតាមបណ្តោយដងស្ទឹងស្ទោង។ ប៉ះពាល់ស្រូវវស្សាចំនួន ៤៤៥៤ ហិកតា និងខូចខាតទាំងស្រុងចំនួន ៩៩១ ហិកតា ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនត្រូវខូចខាត ប៉ះពាល់វត្តអារាមចំនួន១៨និងសាលារៀនចំនួន៤២ក្នុងនោះ ២៦សាលា ត្រូវបិទទ្វារផ្អាកការសិក្សាជាបណ្តោះអាសន្ននិងបណ្តាលឲ្យមនុស្សស្លាប់ចំនួន ០៣នាក់៕
ដោយ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង