ព័ត៌មានជាតិ
លោកអភិបាលខេត្តកំពត អញ្ជើញអធិបតី ក្នុងពិធីប្រារព្ធអបអររុក្ខទិវា ៩កក្កដា ២០២០
កំពត ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីរុក្ខទិវា ៩កក្កដា២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជាវតាយ អភិបាលនៃគណៈអភិបាលខេត្ត។
ពិធីនេះប្រព្រឹត្តទៅដែលមានទីតាំងស្ថិតជាប់ដងផ្លូវជាតិលេខ៣ក្នុងឃុំកំពង់គ្រែងស្រុកទឹកឈូ មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ លោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស.និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណចំនួន ៣០០នាក់។
លោកជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
លោកអភិបាលខេត្តបានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឲ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតីចូលរួមអនុវត្តគោលនយោបាយដាំដើមឈើឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា ថែមទៀត។ ពិសេសមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តដាំដើមឈើនៅឆ្នាំបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត ដើម្បីបង្កើតបាននូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌សម្រាប់លម្អសោភ័ណភាព ជាពិសេសនៅក្រុងកំពត ហើយត្រូវយកចិត្តទុកដាក់ជួយថែរក្សាការពារកូនឈើទាំងអស់នោះឲ្យបានដុះលូតលាស់គង់វង្សល្អ។
ការប្រារព្ធពិធី និងការដាំដើមឈើនាឱកាសនេះ រដ្ឋបាលខេត្តកំពតបានចែកកូនឈើនិង បានដាំដើមឈើ អមតាមដងផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតស្ថិតក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយក្រុងកំពត និងឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលមានប្រវែង២,០០០ម៉ែត្រជាប្រភេទឈើ និងកូនឈើប្រណិតសរុបមានចំនួន៦០០ដើម៕
ដោយ ៖ សេង ណារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង