ចុះ​ស្រាវជ្រាវ​កាស៊ីណូ​ជាប់ព្រំដែន​វៀតណាមមួយ​កន្លែង​ សង្ស័យ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ចុះ​ស្រាវជ្រាវ​កាស៊ីណូ​ជាប់ព្រំដែន​វៀតណាមមួយ​កន្លែង​ សង្ស័យ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង

Published

on

ក្រុមការងារ​តាមដាន​ និង​ឆ្លើយ​តប​ព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ មា​នក​ត្តិ​យស​សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ មេត្តា​ទទួល​ជ្រាប​ថា​ កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២០​ កន្លង​មក​ មាន​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​អំពី​ កាស៊ីណូ​មួយ​ កន្លែង​នៅ​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ ស្ថិត​ក្នុងភូមិ​ផ្សារ​ ឃុំ​ភ្នំ​ដិ​ន​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ ថា​គ្មាន​អាជ្ញាប័ណ្ណ​ ហើយ​ត្រូវ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ នឹង​សមត្ថកិច្ច​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ និង​ មាន់​ជល់​ បៀ​អាប៉ោង​ និង​យូគី​ យ៉ាង​រលូន​ និង​យ៉ាង​អនាធិបតេយ្យ​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​ បាន​ចុះ​ត្រួតពិនិត្យ​ករណី​ខាងលើ​ បន្ទាន់​ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖​

​នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២០​ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កន្លែង​កាស៊ីណូ​ ឈ្មោះ​ ថប​ ដាយ​អឺ​ម៉ិ​ន​ កាស៊ីណូ​ (TOP​ DIAMOND​ CASINO)​ ស្ថិត​នៅ​ឃុំ​ភ្នំ​ដិ​ន​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ ឃើញ​ថា​កាស៊ីណូ​នេះ​គឺ​មាន​លិខិតអនុញ្ញាត​លេខ​១២៩៤​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៦​ ខែ​ កញ្ញា​ ឆ្នាំ​២០០៩​ ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប៉ុន្តែ​កាស៊ីណូ​នេះ​ បាន​ផ្អាក​សកម្មភាព​ធ្វេ​ី​អាជីវកម្ម​មួយ​រយ​:​កន្លង​មក​ហើយ​ ។​

​ក្នុង​នាម​ក្រុមការងារ​តាមដាន​ និង​ឆ្លើយ​តប​ព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ នៃ​នាយកដ្ឋាន​ ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ប្រើ​ ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ ។​

យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​មហាជន​គ្រប់​រូប​សូម​មេត្តា​កុំ​ធ្វើការ​ផ្សេ​ព្វ​ផ្សាយ​ សន្និដ្ឋាន​ និង​វាយតម្លៃ​រឿងហេតុ​ ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ ជៀសវាង​ការ​ផ្សព្វផ្សាយ​ សន្និដ្ឋាន​ និង​វាយតម្លៃ​នោះ​ប៉ះពាល់​ដល់ក​ត្តិ​យស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់​ ។​

អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ សង្គម​ មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន​៕

ប្រភព៖ អគ្គស្នងការ​នគរបាល​ជាតិ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម