Connect with us

ព័ត៌មានជាតិ

លោក ​ឃួ​ង ស្រេង ចុះដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ក្នុង​ការ​លាង​សំអាត​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បុរី​ត្រពាំង​ថ្លឹង ​

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង ដឹក​នាំ​ក្នុង​កិច្ច​ការងារ​​ដោយ​ផ្ទាល់​ក្នុង​ការ​លាង​សំអាត​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​ក្នុង​បុរី​ត្រពាំង​ថ្លឹង​គម្រោង​ទី​២ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤ សង្កាត់​ចោមចៅ​ទី​១ នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​មាន​វិធានការ ​ក្នុង​ការ​បូម​ទឹក​ចេញពី​បុរី​ពិភព​ថ្មី​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ​ខណ្ឌ​ពោធិ​សែន​ជ័យ ឃើញ​ថា​មកដល់​ពេលនេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​នោះ គឺ​កាកសំណល់​និង​ទឹក​កខ្វក់​ដក់​នៅ​តាម​ចិញ្ចើម ហើយ​ខណៈ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​សរុប លាង​សម្អាត​ឲ្យ​អស់​កាកសំណល់​និង​ទឹក​កខ្វក់​ដក់​នៅ​តាម​ចិញ្ចើម​នៅ​ក្នុង​បុរី​នេះ​ឲ្យ​ស្អាត ចាប់​ពី​ពេល​នេះ​តទៅ ជា​មួយ​និង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ផង​ដែរ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​។ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី រួមជា​មួយ​កម្លាំង​ពាក់ព័ន្ធ ដែល​មាន​ទាំង​កង​ទាហាន​ផង​ដែរ​នោះ​បាន​រួមគ្នា លាង​សំអាត​ភូមិឋាន​មួយ​នេះ ដើម្បី​ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ ក្រោយ​ពី​ទឹកជំនន់​បាន​លិចលង់​លំនៅឋាន​របស់​ពួកគាត់​អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​នេះ​។

ក្នុង​ឱកាស​នោះដែរ លោក​ឃួ​ង​ ស្រេង ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​បុរី​ពិភព​ថ្មី​គម្រោង​ទី​២ ភូមិ​ត្រពាំង​ថ្លឹង​ទី​៤​ទាំងអស់ ចូលរួម​សហការ​ជា​មួយ​នឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​សម្អាត​និង​ស្ដារ​ឡើងវិញ​នូវ​ភក់ ទឹក​ស្អុយ​ដែល​មាន​នៅ​លើ​ដង​ផ្លូវ​ក្រោយពី​ទឹកបាន​ប្រុស​អស់​រួច​ហើយ​នោះ។ បន្ថែម​ពីលើ​នេះ​ទៀត​លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជា​អោយ​មន្ទីរ​សាធារណការ​រាជធានី កាយ​រក​រឺ​ហ្គែ​ល​លូ​ដែល​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ធំ ចាក់​បិទ​ជំនួស​ដោយ​ដាក់​បំពង់​ទុយយោ​តូចៗ​វិញ​នោះ​។ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ការ​លិចលង់​នេះ​ ក៏​បណ្តាល​មក​ពី​បញ្ហា​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​ពោល​គឺ​កាលពី​ជាង​១០​ថ្ងៃ​កន្លង​នេះ ពោល​គឺ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នាច្រើន​លើសលប់ ព្រោះ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ចាប់​តាំងពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២០​នេះ បាន​ធ្វើ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួលរង​ការ​លិចលង់​និង​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​១​ម៉ឺន​គ្រួសារ បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​នៃ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​នេះ ​ក៏បាន​ទទួលរង​នូវ​ការ​លិចលង់​លំនៅឋាន​របស់​ពួកគាត់​យ៉ាង​ធ្ងន់​ចំនួន​ប្រមាណ​១០០០​ល្វែង ក្នុង​អំណោយ​ខ្នង​ផ្ទះ​៣១១៣​ល្វែង។

ក្នុង​ស្ថាន​ភាព​បែបនេះ លោក​ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី និង​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត​ធ្វើការ​ទប់ និង​បូម​ទឹក​ចេញពី​ក្នុង​បុរី​ខាង​លើ​នេះ​ឲ្យ​អស់ ហើយ​ក្រោយ​មាន​វិធានការ​ក្នុង​ការ​បូម​ទឹក​ចេញពី​បុរី​ពិភព​ថ្មី ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤ ក្នុង​សង្កាត់​ចម​ចៅ​ទី​១​នេះ ឃើញ​ថា​មកដល់ពេលនេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​លាង​សម្អាត​ឲ្យ​អស់​កាកសំណល់​និង​ទឹក​កខ្វក់​ដក់​នៅ​តាម​ចិញ្ចើម​នៅ​ក្នុង​បុរី​នេះ​ឲ្យ​ស្អាត ចាប់​ពី​ពេល​នេះ​ត​ទៅ តប​ទៅ​ការសន្យា​របស់ លោក​ឃួ​ង ស្រេង ខណៈ​ដែល​លោក​ដឹកនាំ​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព ប្រឡាយ​បង្ហូរទឹក​ទួល​ពង្រ រហូតដល់​បុរី​ត្រពាំង​ថ្លឹង​ខាងលើ ដើម្បី​រក​គ្រប់​មធ្យោបាយ​កុំ​ឲ្យ​មានការ​លិចលង់​ទៀត កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ​២០២០​កន្លង​មក​នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​កម្ពុជា ត្រូវការពេល៣ឆ្នាំ ស្ដារវិស័យ​ទេសចរណ៍​ត្រឡប់​មក​​ធម្មតា​វិញ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១៧ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១៩ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម