ព័ត៌មានជាតិ
ទឹកជំនន់បំផ្លាញស្រែ ចម្ការ នៅបន្ទាយមានជ័យ ជាង៦៥០០០ហិកតា
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអះអាងថា ស្រូវ ស្រែ ចំការ ជាង៦៥០០០ ហិកតា បានខូចខាត ក្រោយពេលទទួលរងនូវគ្រោះទឹកជំនន់។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងកិច្ចប្រជុំថា ខេត្តបន្ទាយមានជ័យ ស្រូវ ចំនួន៦៥.៧០០ហិកតា និងដំណាំរួមផ្សំ ចំនួន៦៦៦ហិកតា បានខូចដោយសារទឹកជំនន់ ក្នុងនោះមាននៅស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។
លោកថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ផ្តល់គ្រាប់ពូជ ដល់ប្រជាកសិករ ដែលរងការខូចខាតដោយសារទឹកជំនន់ ។
លោកបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានថ្លែងថា ក្រោយពីទឹកជំនន់ស្រកទៅវិញអស់ មានការងារជាច្រើន ដើម្បីបន្តស្តារផលប៉ះពាល់ផ្សេងៗ។ លោកបណ្ឌិត វង់ សណ្ដាប់ បានឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការវាយតម្លៃ នៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់។ ជាពិសេស មន្ទីរកសិកម្មខេត្ត ត្រូវដោះស្រាយជូនតែប្រជាពលរដ្ឋណាដែលខូចខាតស្រូវពិតប្រាកដ។
ក្រៅពីការស្តារផលខូចខាតដោយសារតែគ្រោះទឹកជំនន់ចប់ ការចាំបាច់ដែលប្រជាពលរដ្ឋធ្វើបន្ថែមទៀតនោះ គឺបន្តការងារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវការពារខ្លួនពីកូវីដ-១៩ តាមរយៈការអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ និងការរក្សាគម្លាត ជាដើម៕
អត្ថបទ ៖ វ៉ាន់ ណាង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង