Connect with us

ព័ត៌មានជាតិ

ជំនន់​ទឹកភ្លៀង ​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្លូវ​ជាង​២​ពាន់​គីឡូម៉ែត្រ​

បានផុស

នៅ

​ជំនន់​ទឹកភ្លៀង​ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ​និង​ផ្លូវលំ​ជនបទ ​ប្រមាណ​ជាង​២​ពាន់​គីឡូម៉ែត្រ​ ក្នុង​រាជធានី-​ខេត្ត​ចំនួន​២០​​ នៅ​ទូទាំង​ប្រទេស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម​ផ្លូវ​ជាង​២​ពាន់​គីឡូម៉ែត្រ​នោះ​ មាន​ផ្លូវជាតិ ផ្លូវ​ខេត្ត​ និង​ផ្លូវ​គ្រួស​ក្រហម​ចំនួន​៦១៧​គីឡូ​ម៉ែត្រ​ និង​ផ្លូវ​ជនបទ​ចំនួន​១៦៨៥​គីឡូម៉ែត្រ​។​

​ ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹង​ថា ​គិត​ពី​ថ្ងៃ​ទី​០១​កញ្ញា រហូតដល់​ថ្ងៃទី​២៦ ​ខែ​តុលា ឆ្នាំ​២០២០ ​ជំនន់​ទឹកភ្លៀង ​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​​៤៣​នាក់ ប៉ះពាល់​ ​១៤៨ ៥៩៧ ​គ្រួសារ ​ស្មើនឹង ​៥៩៤ ៣៨៨​ នាក់ ប្រជាជន​ជម្លៀស ​១១ ៨៩៥​ គ្រួសារ​ស្មើ​នឹង​៤៧ ៥៨០​ នាក់។​ ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ ១៣៣ ២០៣​ ខ្នង ​ផ្ទះ​ខូចខាត​៦៣​ខ្នង ប៉ះ​ពាល់​សាលារៀន​៩៥១​កន្លែង វត្ត​អារាម​៣០៧​កន្លែង​។ ​ស្រូវ​លិច​ចំនួន​ ២៧២ ២៦៣ ​ហិកតា ​និង​ដំណាំ​រួមផ្សំ​ចំនួន​ ៩៦ ៩៤៥​ ហិកតា​។​

​តាម​របាយការណ៍​ដដែល​ បាន​បន្តថា ​ក្រៅពីនេះ​ ប៉ះពាល់​ទំនប់​៤៩​គីឡូម៉ែត្រ ប្រឡាយ​មេ​២៧០​គីឡូ ប្រឡាយ​រង​២៧១​គីឡូ ប្រឡាយ​ស្រោចស្រព​១៤៦​គីឡូ បាក់​ច្រាំងទន្លេ​២១៩៥​ម៉ែត្រ ​និង​ប៉ះពាល់​ស្ពាន​៨២​កន្លែង​ផង​ដែរ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម