ឯកអគ្គរដ្ឋទូត​រុស្សី ​សន្យា​ នឹង​ជួយ​កៀរគរ​អ្នក​វិនិយោគ​រុស្សី​ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​រុស្សី ​សន្យា​ នឹង​ជួយ​កៀរគរ​អ្នក​វិនិយោគ​រុស្សី​ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​​

Published

on

​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​ក្នុង​អាណត្តិ​របស់​លោក លោក​នឹង​ជួយ​កៀរគរ​អ្នក​វិនិយោគ​រុស្សី​ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត ​ខណៈ​បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​រុស្សី​តិចតួច​ប៉ុណ្ណោះ​កំពុង​រកស៊ី​នៅ​ប្រទេស​កម្ពុជា​។​

​ ​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ទូត ​បាន​បន្ត​ថា​ «​សព្វ​ថ្ងៃ​នេះ​មិន​សូវ​មាន​ក្រុមហ៊ុន​រុស្សី​ច្រើន​ទេ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​។​ យើង​នឹង​កៀរគរ​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​រុស្សី​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​ យើង​កំពុង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​សក្ដានុពល ​ពី​ប្រទេស​កម្ពុជា ​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​វិនិយោគ ​និង​ក្រុមហ៊ុន​ធំៗ​រុស្សី​»​។​

​ ​លោក​បាន​បន្ថែម​ទៀត​ថា ​ចំពោះ​អាណត្តិ​របស់​លោក​នឹង​យកចិត្តទុកដាក់​ចំពោះ​វិស័យ​សេដ្ឋកិច្ច​ និង​វិនិយោគ​។​ យើង​មាន​គម្រោង​ខ្លះៗ ​កំពុង​រៀបចំ​ទំនាក់ទំនង​រវាង​ភាគី​រុស្សី​ និង​កម្ពុជា​។​

​ ​លើសពីនេះ​ទៀត លោក​ឯកអគ្គរដ្ឋទូត​ បាន​បញ្ជាក់​ទៀត​ថា​ ក្រៅពីនេះ នៅក្នុង​អាណត្តិ​របស់លោក គឺ​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​រុស្សី​កម្ពុជា​លើ​គ្រប់​វិស័យ​ដូចជា ​កិច្ចពិភាក្សា​នយោបាយ កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​វប្បធម៌ ​និង​ការអប់រំ​។​

លោក​ទូត​ បាន​ឲ្យ​ដឹង​ទៀតថា ​«​ខ្ញុំ​មក​កម្ពុជា​ក្នុង​ឋានៈ​ជា​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ ដើម្បី​រឹតចំណង​មិត្តភាព​ និង​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំងពីរ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅមក​។​ សហព័ន្ធ​រុស្សី​ និង​កម្ពុ​ជា មាន​ចំណងមិត្តភាព​ និង​ប្រពៃណី​យ៉ាង​យូរ​អង្វែង​»​៕​

អត្ថបទ ៖ សំអឿន​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប លើក​ទី​២៣

ព័ត៌មានជាតិ3 hours ago

ដឹកមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

កីឡា4 hours ago

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

ព័ត៌មានជាតិ4 hours ago

ស្គាល់​អត្តសញ្ញាណ​យុវជន​ ដែល​រថយន្ត​កិន​ស្លាប់​នៅមុខ​ស្ថានីយ​បឹងត្របែក​ហើយ

កីឡា5 hours ago

ព្រឹក​នេះ​បើក​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ “ITF”​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២០ ជា​ផ្លូវការ

ព័ត៌មានពេញនិយម